ព្រះអង្គបានអត់ទោស និងមិននឹកចាំទៀត
អេសាយ ៤៣:១៨-២៥ គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ។ អេសាយ ៤៣:២៥ អ្នកស្រីជីល ផ្រាយ(Jill Price) មានសមត្ថភាពចម្លែកម្យ៉ាង ពីកំណើត ដោយគាត់អាចចងចាំជាលម្អិត នូវព្រឹត្តិការណ៍នីមួយៗដែលបានកើតឡើងចំពោះគាត់។ នៅក្នុងគំនិតគាត់ គាត់អាចនឹកឃើញរឿងដែលបានកើតឡើង ដូចអ្វីដែលគាត់ពិតជាបានជួបប្រទះក្នុងជីវិតគាត់។ មានខ្សែភាពយន្តភាគមួយ មានចំណងជើងថា មនុស្សមិនចេះភ្លេច និយាយអំពីស្ត្រីជាមន្ត្រីប៉ូលិសម្នាក់ មានសមត្ថភាពចងចាំជាលម្អិតមិនចេះភ្លេច ដែលមានប្រយោជន៍យ៉ាងខ្លាំង នៅក្នុងការប្រកួតល្បែងចងចាំ និងការដោះស្រាយរឿងក្តីឧក្រិដ្ឋកម្ម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកស្រីជីល ផ្រាយ សមត្ថភាពចងចាំមិនចេះភ្លេចនេះបាននាំឲ្យគាត់មានការលំបាកជាច្រើន។ គាត់មិនអាចភ្លេចពេលដែលគេរិះគន់គាត់ ឬពេលដែលគាត់ជួបរឿងព្រាត់ប្រាស់ ហើយមិនអាចភ្លេចការអ្វីដែលគាត់បានធ្វើ ដែលនាំឲ្យគាត់មានវិប្បដិសារី។ នាងបាននឹកឃើញរឿងទាំងអស់នោះ ក្នុងខួរក្បាលនាង ម្តងហើយម្តងទៀត។ ព្រះនៃយើងជ្រាបអំពីអ្វីៗទាំងអស់ ដែលបានកើតឡើងពីអតីតកាល ហើយក៏ជ្រាបអំពីរឿងទាំងអស់ដែលនឹងកើតឡើងនៅពេលអនាគត។ ព្រះគម្ពីរបានចែងថា ព្រះប្រាជ្ញាញាណរបស់ព្រះអង្គគ្មានដែនកំណត់។ តែព្រះអង្គបានមានបន្ទូលលើកទឹកចិត្តយើង ក្នុងកណ្ឌគម្ពីរអេសាយថា “គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ”(៤៣:២៥)។ កណ្ឌគម្ពីរហេព្រើរបានបញ្ជាក់កាន់តែច្បាស់ថា “យើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច” ហើយព្រះអង្គនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់យើងទៀត(ហេព្រើរ ១០:១០,១៧)។ ពេលណាយើងសារភាពបាបយើង…
Read articleមេរៀនទទួលបានពីស្នាមរបួស
លោកុប្បតិ្ត ៣២:២២-៣២ កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ។ លោកុប្បត្ដិ ៣២:៣១ អ្នកស្រីហ្វេយ(Faye) បានពិនិត្យមើលស្នាមសម្លាក នៅលើពោះរបស់គាត់។ គាត់បានស៊ូទ្រាំនឹងការវះកាត់មួយលើកទៀត ដើម្បីយកដុំសាច់មហារីកចេញពីក្រពះគាត់។ លើកនេះ ក្រុមវេជ្ជបណ្ឌិតបានកាត់ដុំសាច់នោះចេញពីក្រពះរបស់គាត់ ហើយបានបន្សល់ទុកនូវស្នាមសម្លាក ដែលបានឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់ពួកគេ។ គាត់ក៏បានប្រាប់ស្វាមីគាត់ថា ស្នាមសម្លាកនោះជាតំណាងឲ្យការឈឺចាប់ដោយសារជំងឺមហារីក ឬជាតំណាងឲ្យការចាប់ផ្តើមនៃការជាសះស្បើយ។ តែគាត់បានសម្រេចចិត្តចាត់ទុកស្នាមសម្លាកនោះ ជានិមិត្តរូបនៃការជាសះស្បើយ។ លោកយ៉ាកុបក៏ធ្លាប់ប្រឈមមុខដាក់ការសម្រេចចិត្តស្រដៀងនេះផងដែរ បន្ទាប់ពីគាត់បានបោកចំបាប់ជាមួយព្រះអម្ចាស់ ពេញមួយយប់។ ដោយសារលោកយ៉ាកុបមិនព្រមបោះបង់ការប្រកួត ព្រះអង្គក៏បានពាល់ត្រង់សន្លាក់ត្រគាកគាត់ ធ្វើឲ្យត្រគាកគាត់ថ្លស់ បានជាគាត់ដើរខ្ញើចៗ។ ប៉ុន្មានខែក្រោយមក ពេលដែលលោកយ៉ាកុបស្ទាបត្រគាករបស់គាត់ ដែលបានថ្លស់នោះ តើគាត់បានរៀនសូត្រអ្វីខ្លះ ពីហេតុការណ៍នោះ? តើចិត្តរបស់គាត់មានពេញដោយការស្តាយក្រោយ ដោយសារគាត់បានរស់នៅដោយការបោកបញ្ឆោតអ្នកដទៃ ដែលនាំឲ្យគាត់ឈានទៅដល់ការបោកចំបាប់នោះ? ព្រះអម្ចាស់បានប្រើទុក្ខលំបាកឲ្យគាត់ភ្លឺភ្នែក មើលឃើញសេចក្តីពិត ដោយព្រះអង្គបានបដិសេធន៍មិនព្រមប្រទានពរគាត់ ទាល់តែគាត់បានដឹងច្បាស់ថា ខ្លួនឯងជានរណា។ គាត់មានឈ្មោះយ៉ាកុប ដែលមានន័យថា “អ្នកតោងកែងជើង” (មើល លោកុប្បត្ដិ ២៥:២៦)។ គាត់បានបោកបញ្ឆោតលោកអេសាវជាបងប្រុសគាត់ និងលោកឡាបាន់ ជាឪពុកក្មេកគាត់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះទ្រង់ក៏បានប្រទានឈ្មោះថ្មីដល់លោកយ៉ាកុបថា “អ៊ីស្រាអែល” ព្រោះគាត់បានតយុទ្ធនឹងព្រះ និងមនុស្ស…
Read articleព្រះនៃខ្ញុំតែងតែគង់នៅក្បែរជានិច្ច
ភីលីព ៤:៤-៧ ព្រះអម្ចាស់ទ្រង់ជិតដល់ហើយ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ។ ភីលីព ៤:៥-៦ អ្នកស្រីលត(Lourdes) បានធ្វើការជាគ្រូបង្រៀន ក្នុងថ្នាក់ចម្រៀង នៅទីក្រុងម៉ានីលប្រទេសភីលីពីន ជាង៣០ឆ្នាំហើយ។ គាត់បានបង្រៀនសិស្សដោយផ្ទាល់ តែគាត់មានការថប់បារម្ភ ពេលដែលគេស្នើឲ្យគាត់បង្រៀនតាមអនឡាញ។ គាត់ថា គាត់មិនសូវចេះប្រើកុំព្យូទ័រ។ កុំព្យូទ័រយួរដៃរបស់គាត់ចាស់ ហើយគាត់ក៏មិនមានទម្លាប់ជួបជុំគ្នាតាមអនឡាញដែរ។ អ្នកខ្លះប្រហែលជាគិតថា វាជារឿងតូចតាចទេ តែវាបានធ្វើឲ្យគាត់មានភាពតានតឹងក្នុងចិត្តយ៉ាងខ្លាំង។ គាត់ថា គាត់រស់នៅម្នាក់ឯង គ្មាននរណាជួយគាត់។ គាត់មានការព្រួយបារម្ភ ខ្លាចសិស្សឈប់រៀនជាមួយគាត់ ហើយគាត់នឹងបាត់បង់ប្រាក់ចំណូល។ មុនពេលគាត់ចាប់ផ្តើមការបង្រៀន គាត់តែងតែអធិស្ឋាន សូមឲ្យកុំព្យូទ័រយួរដៃរបស់គាត់ មានដំណើរការល្អ។ គាត់ថា គាត់បានដាក់ បទគម្ពីរភីលីព ៤:៥-៦ នៅលើរូបផ្ទៃខាងក្រោយ ក្នុងអេក្រង់កុំព្យូទ័ររបស់គាត់ ហើយក៏បាននឹកចាំខគម្ពីរនេះនៅក្នុងចិត្ត។ សាវ័កប៉ុលបានលើកទឹកចិត្តយើង កុំឲ្យមានការថប់បារម្ភ អំពីរឿងអ្វីឡើយ ព្រោះព្រះអម្ចាស់តែងតែគង់នៅក្បែរយើងជានិច្ច។ ចូរយើងប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ ដែលបានធានាថា ព្រះអង្គនឹងគង់នៅក្បែរយើងគ្រប់ពេល។ ពេលណាយើងសម្រាកដោយទុកចិត្តថា ព្រះអង្គគង់នៅក្បែរយើង ហើយទូលថ្វាយបញ្ហាទាំងអស់ គឺគ្រប់ទាំងបញ្ហាតូចធំ នោះសេចក្តីសុខសាន្តរបស់ព្រះអង្គ នឹងការពារចិត្តនិងគំនិតយើង ក្នុងព្រះគ្រីស្ទយេស៊ូវ(ខ.៧)។…
Read articleឧបសគ្គនៅថ្ងៃណូអែល
សុភាសិត ៣:៥-១៨ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ នោះទ្រង់ជាមិត្រនឹងគេវិញ។ សុភាសិត ៣:៣២ លោកដាវីឌ(David) និងអ្នកស្រីអេនជី(Angie) បានចេញទៅបម្រើព្រះអង្គនៅក្រៅប្រទេស តាមការត្រាស់ហៅរបស់ព្រះអង្គ។ ការងារដែលពួកគេធ្វើថ្វាយព្រះអង្គនៅទីនោះ បង្កើតបានផលផ្លែជាច្រើន។ ប៉ុន្តែ ពួកគេក៏បានជួបការលំបាកជាច្រើនផងដែរ។ ឪពុកម្តាយរបស់លោកដាវីឌមានវ័យចាស់ហើយ តែគាត់មិនអាចទៅជួបជុំជាមួយពួកគេនៅថ្ងៃណូអែលបានទេ។ លោកដាវីឌ និងអ្នកស្រីអ៊ែនជីបានព្យាយាមកាត់បន្ថយភាពឯកោរបស់ឪពុកម្តាយគាត់ នៅថ្ងៃណូអែល ដោយផ្ញើអំណោយឲ្យពួកគាត់ មុនថ្ងៃណូអែលមកដល់ ហើយក៏បានទូរស័ព្ទសួរសុខទុក្ខពួកគាត់នៅពេលព្រឹកថ្ងៃណូអែល។ ប៉ុន្តែ វត្តមានរបស់លោកដាវីឌ និងអ្នកស្រីអ៊ែនជី គឺជាអ្វីដែលពួកគេត្រូវការបំផុត។ ដង្វាយឧបត្ថម្ភដែលលោកដាវីឌបានទទួលប្រចាំខែ អាចឲ្យគាត់សន្សំលុយសម្រាប់ធ្វើដំណើរម្តងម្កាលប៉ុណ្ណោះ តើពួកគេត្រូវធ្វើដូចម្តេច? ដូចនេះ លោកដាវីឌត្រូវការប្រាជ្ញាមកពីព្រះ។ បទគម្ពីរសុភាសិត ជំពូក៣ បានបង្រៀនយើងថា ដើម្បីស្វែងរកប្រាជ្ញា យើងចាំបាច់ត្រូវទីពឹងព្រះអង្គឲ្យអស់ពីចិត្ត ហើយទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវរបស់យើង(ខ.៥-៦) ហើយបានពិពណ៌នា អំពីលក្ខណៈផ្សេងៗរបស់ប្រាជ្ញា ដែលមានដូចជាសេចក្តីស្រឡាញ់ និងសេចក្តីស្មោះត្រង់(ខ.៣-៤,៧-១២) និងអត្ថប្រយោជន៍របស់ប្រាជ្ញា ដែលមានដូចជាសន្តិភាព និងភាពស្ថិតស្ថេរ(ខ.១៣-១៨)។ ហើយព្រះអង្គក៏បានប្រទានប្រាជ្ញាយ៉ាងដូចនោះ ដោយទទួលយើងធ្វើជាមិត្តសំឡាញ់របស់ព្រះអង្គ(ខ.៣២)។ ព្រះអង្គខ្សឹបប្រាប់អំពីដំណោះស្រាយ ដល់អ្នកដែលជិតស្និទ្ធនឹងព្រះអង្គ។ លោកដាវីឌក៏បានអធិស្ឋានទូលថ្វាយព្រះអង្គ អំពីបញ្ហារបស់គាត់ នៅពេលយប់មួយ ហើយព្រះអង្គក៏បានប្រទានគំនិតប្រាជ្ញាដល់គាត់។ នៅថ្ងៃណូអែលឆ្នាំបន្ទាប់ គាត់និងអ្នកស្រីអ៊ែនជីក៏បានស្លៀកពាក់ខោអាវស្អាតបំផុត…
Read articleភាពជាសហគមន៍ក្នុងព្រះគ្រីស្ទ
កិច្ចការ ២:៣៨-៤៧ អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្តីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេចក្តីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និងសេចក្តីអធិស្ឋានផង។ កិច្ចការ ២:៤២ នៅភាគអាគ្នេយ៍នៃប្រទេសបាហាម៉ាស មានកោះតូចមួយ ដែលគេបានដាក់ឈ្មោះឲ្យថា “កោះរញ៉េរញ៉ៃ”។ កាលពីសតវត្សរ៍ទី១៩ កោះនោះជាកន្លែងផលិតអំបិលដ៏សកម្ម តែដោយសារការធ្លាក់ចុះនៃឧស្សាហ៍កម្មនេះ មនុស្សជាច្រើនបានផ្លាស់ទីលំនៅទៅកោះជិតខាង។ កាលពីឆ្នាំ២០១៦ មានមនុស្សតិចជាង៨០នាក់ កំពុងរស់នៅទីនោះ ដោយមាននិកាយ៣ខុសគ្នា តែពួកគេបានជួបជុំគ្នាក្នុងកន្លែងមួយ ដើម្បីថ្វាយបង្គំព្រះ និងប្រកបគ្នារៀងរាល់សប្តាហ៍។ ដោយសារនៅទីនោះមិនសូវមានមនុស្សរស់នៅ ការរស់នៅជាសហគមន៍មានសារៈសំខាន់ជាពិសេសសម្រាប់ពួកគេ។ ពួកជំនុំដំបូងក៏មានចិត្តចង់រស់នៅជាសហគមន៍ផងដែរ។ ពួកគេមានចិត្តឆេះឆួល ចំពោះសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានសុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីលោះពួកគេឲ្យរួចពីបាប។ តែពួកគេក៏បានដឹងផងដែរថា ពួកគេត្រូវការជួបជុំគ្នាជាទៀងទាត់។ ពួកគេមានការប្តូរផ្តាច់ ចំពោះការបង្រៀនរបស់សាវ័កប៉ុល ការប្រកបគ្នា និងការធ្វើពិធីលៀងព្រះអម្ចាស់(កិច្ចការ ២:៤២)។ ពួកគេបានជួបជុំគ្នាថ្វាយបង្គំព្រះតាមផ្ទះ បរិភោគអាហារជាមួយគ្នា និងបំពេញតម្រូវការគ្នាទៅវិញទៅមក។ សាវ័កប៉ុលបានពិពណ៌នា អំពីពួកជំនុំដំបូងថា “ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១”(៤:៣២)។ ដោយសារពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេក៏បានសរសើរដំកើងព្រះឥតឈប់ឈរ ហើយទូលថ្វាយព្រះអង្គ អំពីតម្រូវការរបស់ពួកជំនុំ។ សហគមន៍មានភាពចាំបាច់ចំពោះការលូតលាស់ និងការទ្រទ្រង់គ្នាទៅវិញទៅមក។ ចូរយើងកុំព្យាយាមធ្វើអ្វីៗតែម្នាក់ឯង។ ព្រះទ្រង់នឹងបង្កើតឲ្យមានការរស់នៅជាសហគមន៍ ខណៈពេលដែលអ្នកចែកចាយអំពីទុក្ខលំបាក និងក្តីអំណររបស់អ្នកដល់គ្នាទៅវិញទៅមក…
Read articleស្មើភាពគ្នា នៅចំពោះព្រះ
រ៉ូម ៣:២១-២៦ ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។ សុភាសិត ២២:២ កាលខ្ញុំ និងភរិយាខ្ញុំធ្វើដំណើរកម្សាន្តវិស្សមកាល យើងចូលចិត្តជិះកង់ នៅពេលព្រឹកព្រលឹម។ មានផ្លូវមួយកាត់តាមតំបន់ដែលមានផ្ទះតម្លៃរាប់លានដុល្លា។ យើងបានឃើញមនុស្សមានសកម្មភាពផ្សេងៗគ្នា។ ខ្លះបណ្តើរសត្វឆ្កែ ខ្លះជិះកង់ ហើយមានកម្មករកំពុងសាងសង់ផ្ទះថ្មីៗ ឬកំពុងថែសួនជាដើម។ មនុស្សមានថានៈខុសគ្នា កំពុងរស់នៅចម្រុះគ្នា ក្នុងតំបន់តែមួយ ហើយខ្ញុំក៏បាននឹកចាំអំពីការពិតដ៏មានតម្លៃដែលថា យើងមានចំណុចដែលដូចគ្នា ទោះយើងមានឬក្រ មានប្រាក់ចំណូលខុសគ្នាយ៉ាងណា ហើយមានគេស្គាល់ ឬមិនស្គាល់ក្តី។ មនុស្សទាំងអស់នៅលើផ្លូវ នៅពេលព្រឹកនោះ សុទ្ធតែមានចំណុចដូចគ្នា ត្រង់ចំណុចដែលថា ពួកគេសុទ្ធតែជាស្នាព្រះហស្តដែលព្រះអង្គបានបង្កើត(សុភាសិត ២២:២)។ ទោះយើងមានចំណុចខុសគ្នាយ៉ាងណាក៏ដោយ ព្រះទ្រង់បានបង្កើតយើងរាល់គ្នាមក ឲ្យដូចរូបអង្គទ្រង់(លោកុប្បតិ្ត ១:២៧)។ ជាងនេះទៅទៀត ភាពស្មើគ្នានៅចំពោះព្រះ ក៏មានន័យថា ទោះយើងមានស្ថានភាពសេដ្ឋកិច្ច ថានៈក្នុងសង្គម ឬជាតិសាសន៍ខុសគ្នាយ៉ាងណាក៏ដោយ ក៏យើងរាល់គ្នាសុទ្ធតែមានបាបពីកំណើត គឺដូចមានសេចក្តីចែងថា “គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣)។ យើងរាល់គ្នាសុទ្ធតែមិនស្តាប់បង្គាប់ព្រះ និងមានទោសស្មើគ្នា នៅចំពោះព្រះអង្គ ហើយយើងត្រូវការព្រះយេស៊ូវសង្គ្រោះយើងឲ្យរួចពីបាប និងកែប្រែជីវិតយើង។ ជាញឹកញាប់ យើងបានបែងចែកមនុស្សជាក្រុមផ្សេងគ្នា ដោយសារហេតុផលផ្សេងៗ។…
Read article