ភាពស្រស់ស្អាត ក្នុងចំណោមគុម្ពបន្លា
លោកុប្បត្ដិ ២:៨-៩ ៣:១៦-១៩ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ។ លោកុប្បត្តិ ២:៨ ប៉ារបស់ខ្ញុំចូលចិត្តសកម្មភាពកម្សាន្តក្រៅផ្ទះ នៅក្នុងធម្មជាតិដែលព្រះទ្រង់បានបង្កើត ដែលមានដូចជា ការទៅបោះតង់ ការស្ទូចត្រី និងការដើររើសថ្មស្អាតៗ។ គាត់ក៏ចូលចិត្តធ្វើនេះធ្វើនោះនៅក្នុងទីធ្លាផ្ទះ និងសួនដំណាំរបស់គាត់ផងដែរ។ តែគាត់ត្រូវចំណាយពេលរាប់ម៉ោង ដើម្បីលោះមែកឈើ កាប់ដី បណ្ដុះគ្រាប់ពូជ ឬដាំដើមផ្កា ដករុក្ខជាតិចង្រៃចោល កាត់ស្មៅ ស្រោចទឹកក្នុងទីធ្លាផ្ទះ និងច្បារដំណាំជាដើម។ លទ្ធផលដែលទទួលបានគឺសក្តិសមនឹងការប្រឹងប្រែងរបស់គាត់ ដោយយើងទទួលបានទីធ្លាផ្ទះដ៏ស្រស់ស្អាត ផ្លែប៉េងប៉ោះមានរសជាតិឆ្ងាញ់ និងផ្កាកូឡាបគួរពេចពិលរមឹលមើល។ ជារៀងរាល់ឆ្នាំ គាត់បានលោះដើមផ្កាកូឡាបជិតដល់គល់ ហើយជារៀងរាល់ឆ្នាំពួកវាក៏បានដុះឡើងវិញ ដោយចេញផ្កាដ៏ស្រស់ស្អាត មានក្លិនក្រអូប។ ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ យើងឃើញថា លោកអ័ដាម និងនាងអេវ៉ាបានរស់នៅ ចម្រើនឡើង និងដើរជាមួយព្រះអម្ចាស់ នៅក្នុងសួនច្បារអេដែន។ នៅទីនោះ “ព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពេចពិលរមឹលមើល ហើយសំរាប់ជាអាហារផង”(លោកុប្បត្តិ ២:៩)។ ខ្ញុំស្រមៃថា ក្នុងសួនច្បារដ៏ល្អឥតខ្ចោះនោះ ក៏មានដើមផ្កាដ៏ស្រស់ស្អាត ដែលបញ្ចេញក្លិនក្រអូបផងដែរ ហើយប្រហែលជាមានដើមផ្កាកូឡាប ដែលមិនមានបន្លា! បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះ ពួកគេត្រូវព្រះអង្គបណ្តេញចេញពីសួនច្បារ ហើយចាំបាច់ត្រូវធ្វើការដាំដុះ និងថែទាំច្បារដំណាំរបស់ពួកគេ…
Read articleកិច្ចការសំខាន់ទីមួយ
ម៉ាថាយ ៦:២៥-៣៤ ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ម៉ាថាយ ៦:៣៣ មានពេលមួយ ខ្ញុំបានចាប់ផ្តើមសកម្មភាពនៅពេលព្រឹក ដោយធ្វើអ្វីៗយ៉ាងរហ័សរហួន ដូចការរត់ប្រណាំងចម្ងាយឆ្ងាយ។ ខ្ញុំបានស្ទុះងើបពីលើគ្រែ ហើយក៏ខិតខំធ្វើអ្វីៗឲ្យទាន់ពេលវេលា តាមបញ្ជីកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃ។ ដែលមានដូចជា ការជូនកូនទៅរៀន និងការទៅធ្វើការជាដើម ដែលស្ថិតក្នុងចំណោមកិច្ចការ១៨មុខ ជាកិច្ចការផ្ទាល់ខ្លួន និងកិច្ចការដែលត្រូវធ្វើសម្រាប់ការងារ ដែលកំពុងគរលើគ្នា ដែលមានដូចជា ការកែសម្រួលអត្ថបទ ការសម្អាតការិយាល័យ ការធ្វើផែនការយុទ្ធសាស្ត្រជាក្រុម ការសរសេរអត្ថបទអំពីបច្ចេកវិទ្យា ការសម្អាតបន្ទប់ក្រោមដី ការអធិស្ឋាន ។ល។ ដល់ពេលដែលខ្ញុំត្រូវអធិស្ឋាន ជាកិច្ចការទី១៨ដែលត្រូវធ្វើ ខ្ញុំក៏បាននឹកចាំថា ខ្ញុំត្រូវការជំនួយរបស់ព្រះអង្គ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានធ្វើកិច្ចការប្រចាំថ្ងៃច្រើនយ៉ាងនេះហើយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ដោយព្យាយាមបង្កើនល្បឿន ដោយមិនបានពឹងផ្អែកព្រះអង្គ។ ព្រះយេស៊ូវជ្រាបអំពីបញ្ហានេះ។ ព្រះអង្គជ្រាបថា ការរស់នៅរបស់យើង មានកិច្ចការជាច្រើនដែលយើងធ្វើទាំងប្រញាប់ប្រញាល់ និងមានការបន្ទាន់ឥតឈប់ឈរ។ ហេតុនេះហើយ ព្រះអង្គមានបន្ទូលថា “ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង”(ម៉ាថាយ ៦:៣៣)។ វាជារឿងធម្មតាទេ ដែលយើងបានឮព្រះបន្ទូលបង្គាប់របស់ព្រះយេស៊ូវ។ ព្រះបន្ទូលទាំងនោះជាព្រះរាជបញ្ជារបស់ព្រះអង្គមែន។…
Read articleប្រើអ្វីដែលអ្នកមាន ដើម្បីបម្រើព្រះគ្រីស្ទ
កិច្ចការ ៩:៣៦-៤៣ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន។ កិច្ចការ ៩:៣៦ តើអ្នកធ្លាប់បានឮគេនិយាយអំពីមន្ទីរតាំងពិព័រណ៍ស្នាដៃរបស់ជាងកាត់ដេរល្បីៗ ដែរឬទេ? គេបានបង្កើតកន្លែងតាំងពិព័រណ៍នេះនៅឆ្នាំ២០០១ ដោយទទួលស្គាល់បុគ្គល ដែលបាន “ជះឥទ្ធិពលដ៏យូរអង្វែង មកលើឧស្សាហ៍កម្មកាត់ដេរ ដោយការរួមចំណែកដែលពិសេស និងមានភាពប៉ិនប្រសប់ តាមរយៈការបង្រៀនកាត់ដេរ និងការឆ្នៃផលិតផលកាត់ដេរ”។ គេបានរាប់បញ្ចូលបុគ្គលល្បីៗ ដែលមានដូចជា អ្នកស្រី ម៉ាថា ភូលលិន(Martha Pullen) នៅក្នុងមន្ទីរតាំងពិព័រណ៍ នៅឆ្នាំ២០០៥ ដោយការពណ៌នាថា គាត់ជាស្រ្តីនៃបទគម្ពីរសុភាសិត ជំពូក៣១ ជាមនុស្ស … មិនដែលភ្លេចទទួលស្គាល់ជាសាធារណៈ អំពីប្រភពនៃកម្លាំង ការបណ្តាលចិត្ត និងព្រះពរដែលខ្លួនមាន។ មន្ទីរតាំងពិព័រណ៍ស្នាដៃរបស់ជាងកាត់ដេរល្បីៗ ត្រូវបានគេបានបង្កើតឡើង ក្នុងសតវត្សរ៍ទី២១ តែការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ជាងដេរ ក៏មានក្នុងអំឡុងសតវត្សរ៍ទី១ នៅប្រទេសអ៊ីស្រាអែលផងដែរ។ នៅសម័យនោះ មានស្រ្តីម្នាក់ឈ្មោះ តេប៊ីថា ជាជាងដេរដែលជឿព្រះយេស៊ូវ។ នាងបានចំណាយពេលកាត់ដេរសំលៀកបំពាក់សម្រាប់ស្រ្តីមេម៉ាយទាល់ក្រ ក្នុងសហគមន៍របស់នាង(កិច្ចការ ៩:៣៦,៣៩)។ បន្ទាប់ពីនាងធ្លាក់ខ្លួនឈឺរហូតបាត់បង់ជីវិត ពួកសាវ័កក៏បានឲ្យគេទៅហៅសាវ័កពេត្រុស មកអធិស្ឋានសូមព្រះអង្គធ្វើការអស្ចារ្យ តាមរយៈគាត់។…
Read articleយុថ្កានៃសេចក្តីសង្ឃឹមរបស់យើង
ហេព្រើរ ៦:១៦-២០ យើងខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន។ ហេព្រើរ ៦:១៩ មានពេលមួយខ្ញុំបានយករូបថតមួយសន្លឹក បង្ហាញសិស្សសាលារៀនថ្ងៃអាទិត្យ ថ្នាក់ទី៦។ ក្នុងរូបថតនោះ យើងអាចឃើញជនអនាថាដេកនៅក្រោមដំបូលធ្វើក្រដាសឡាំង នៅច្រកផ្លូវឌឿងហែមដែលមិនសូវមានពន្លឺ។ ខ្ញុំក៏បានសួរពួកគេថា តើជនអនាថាទាំងនោះកំពុងតែត្រូវការអ្វី? ខ្លះឆ្លើយថា “ពួកគេត្រូវការអាហារ”។ ខ្លះទៀតឆ្លើយថា “ពួកគេត្រូវការលុយ”។ ក្មេងប្រុសម្នាក់ក៏បានឆ្លើយយ៉ាងប្រុងប្រយ័ត្នថា “ពួកគេត្រូវការកន្លែងរស់នៅមានសុវត្ថិភាព”។ បន្ទាប់មក ក្មេងស្រីម្នាក់ក៏បាននិយាយថា “ពួកគេត្រូវការសេចក្តីសង្ឃឹម”។ នាងក៏បានពន្យល់ថា “សេចក្តីសង្ឃឹម គឺជាការរំពឹងថា ការល្អនឹងកើតឡើង”។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះពាក្យសម្ដីរបស់នាង ពេលដែលនាងរំពឹងថា ការល្អនឹងកើតឡើង ព្រោះមនុស្សយើងងាយនឹងឈប់រំពឹងថា ការល្អនឹងកើតមានឡើង ដោយសារបញ្ហាប្រឈមជាច្រើន។ ពាក្យសម្ដីរបស់នាងបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបកស្រាយក្នុងព្រះគម្ពីរ។ “បើសេចក្តីជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម”(ហេព្រើរ ១១:១) នោះមានន័យថា អ្នកដែលមានជំនឿលើព្រះយេស៊ូវ អាចរំពឹងថា ការល្អនឹងកើតឡើងផងដែរ។ តើមានការអ្វីដែលល្អបំផុត ដែលអ្នកជឿព្រះយេស៊ូវអាចសង្ឃឹមថា នឹងទទួលបាន ដោយសេចក្តីជំនឿ? គឺ “ព្រះបន្ទូលសន្យាថា នឹងបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ”(៤:១)។ សម្រាប់អ្នកជឿ ការសម្រាករបស់ព្រះអង្គរាប់បញ្ចូល សន្តិភាពរបស់ព្រះអង្គ ការទុកចិត្តថាបានសង្គ្រោះ ការពឹងផ្អែកទៅលើកម្លាំងរបស់ព្រះអង្គ…
Read articleសេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ
សព្វថ្ងៃនេះ ព្រះទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរតែមួយមុខទេ។ តែការបើកសម្ដែងនូវសេចក្តីពិតរបស់ព្រះអង្គ មិនមែនមាន តែនៅក្នុងទំព័រព្រះគម្ពីរប៉ុណ្ណោះទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមលើកឡើងអំពីហេតុផល ដែលគ្រីស្ទបរិស័ទត្រូវចូលរួម នៅក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ ព្រោះសេចក្តីពិតទាំងអស់សុទ្ធតែចង្អុលបង្ហាញទៅរកព្រះអម្ចាស់។ អត្ថបទ លោកគ្រូអូគូស្ទីន(Augustine) មិនបានជឿថា ហេតុផលរបស់មនុស្សមានអំណាចឡើងកាំជណ្តើរទៅរកសេចក្តីពិតដ៏អស់កល្ប ដោយខ្លួនឯង ដោយមិនបានទទួលជំនួយពីការបើកសម្ដែងរបស់ព្រះនោះឡើយ។ ហើយគាត់ក៏បានមានប្រសាសន៍ផងដែរថា យើងពឹងផ្អែកទៅលើការបើកសម្ដែងរបស់ព្រះ ដើម្បីឲ្យយើងអាចយល់សេចក្តីពិត ទោះសេចក្តីពិតនោះមានចែងក្នុងព្រះគម្ពីរ សេចក្តីពិតបែបទេវសាស្រ្ត ឬបែបវិទ្យាសាស្រ្តក៏ដោយ។ លោកគ្រូអូគូស្ទីន ក៏បានលើកឡើងផងដែរថា ក្នុងនាមយើងជាមនុស្ស យើងពឹងផ្អែកទៅលើការបើកសម្ដែងរបស់ព្រះ ដើម្បីស្វែងយល់អំពីសេចក្តីពិតនៃវិទ្យាសាស្រ្ត គឺមិនខុសពីភ្នែករបស់យើងដែលត្រូវពឹងផ្អែកទៅលើប្រភពនៃពន្លឺ ដើម្បីឲ្យអាចមើលឃើញនោះឡើយ។ ព្រះបានប្រទានយើងនូវភ្នែក ដែលមានប្រព័ន្ធប្រសាទចក្ខុសម្រាប់ឲ្យយើងមើលឃើញអ្វីៗដែលនៅជុំវិញខ្លួនយើងបាន។ បើគ្មានពន្លឺនៅក្រៅខ្លួនយើងទេ នោះយើងមិនអាចមើលឃើញអ្វីទាំងអស់។ ដូចនេះ លោកគ្រូអូគូស្ទីនបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវរៀនមុខវិជ្ជាផ្សេងៗ និងចំណេះដឹងទូទៅ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះសេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ។ ហើយការបើកសម្ដែងរបស់ព្រះ មិនមែនមានតែនៅក្នុងទំព័រព្រះគម្ពីរប៉ុណ្ណោះទេ ព្រោះព្រះគម្ពីរបានចែងថា ព្រះទ្រង់បានបើកសម្ដែងអង្គទ្រង់ នៅក្នុង និងតាមរយៈធម្មជាតិ នៅក្រៅព្រះគម្ពីរផងដែរ។ នៅសាលាព្រះគម្ពីរ ខ្ញុំបានសួរសិស្សរបស់ខ្ញុំថា…
Read articleព្រះទ្រង់នៅតែអាចប្រើយើង
និក្ខមនំ ៤:១-៥ “ទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ”។ និក្ខមនំ ៣:១២ មានពេលមួយ លោកគីហ្សុមបូ(Kizombo) អង្គុយមើលភ្នក់ភ្លើង នៅកន្លែងបោះជំរំ ដោយជញ្ជឹងគិតអំពីសំណួរសំខាន់ៗ សម្រាប់ជីវិតគាត់។ គាត់សួរខ្លួនឯងថា តើខ្ញុំសម្រេចបានអ្វីខ្លះហើយ? គាត់ក៏បានឆ្លើយប្រាប់ខ្លួនឯងភ្លាមៗថា ខ្ញុំមិនសម្រេចអ្វីបានច្រើនទេ។ គាត់បានវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ដោយបម្រើការក្នុងសាលារៀនដែលឪពុកគាត់បានបង្កើត នៅក្នុងព្រៃជ្រៅ។ គាត់ក៏កំពុងតែខិតខំសរសេរទីបន្ទាល់ដ៏មានអំណាចនៃជីវិតរបស់ឪពុកគាត់ ដែលបានរួចផុតពីសេចក្តីស្លាប់ នៅក្នុងសង្គ្រាមស៊ីវិលពីរលើក។ គាត់ក៏បានសួរខ្លួនឯងទៀតថា តើខ្ញុំជាអ្វី ដែលត្រូវខំធ្វើកិច្ចការទាំងអស់នេះ? សំណួរដែលលោកគីហ្សុមបូបានសួរដោយខ្វះទំនុកចិត្ត បានធ្វើឲ្យខ្ញុំនឹកចាំអំពីលោកម៉ូសេ។ មានពេលមួយ ព្រះទ្រង់ទើបតែបានប្រទានបេសកកម្មមួយ ឲ្យលោកម៉ូសេនាំរាស្ត្រព្រះអង្គ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក”(និក្ខមនំ ៣:១០)។ លោកម៉ូសេក៏បានឆ្លើយតបថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ?” (ខ.១១)។ បន្ទាប់ពីលោកម៉ូសេបាននិយាយដោះសារ ព្រះអង្គក៏បានសួរគាត់ថា “តើមានអ្វីនៅដៃឯងនោះ?” លោកទូលឆ្លើយថា “មានដំបង”(៤:២)។ លោកម៉ូសេក៏បានបោះដំបងទៅលើដី តាមបង្គាប់ព្រះអង្គ។ ដំបងក៏បានប្រែក្លាយជាសត្វពស់មួយក្បាល។ លោកម៉ូសេក៏បានចាប់កាន់សត្វពោះនោះ តាមបង្គាប់ព្រះអង្គ ហើយវាក៏បានប្រែក្លាយជាដំបងនៅក្នុងដៃរបស់គាត់វិញ(ខ.៤)។ លោកម៉ូសេក៏អាចទៅប្រឈមមុខដាក់ស្តេចផារ៉ោន ដោយព្រះចេស្តារបស់ព្រះ។ តាមរយៈការអស្ចារ្យដែលព្រះអង្គធ្វើតាមរយៈគាត់ គេក៏បានដឹងថា ព្រះក្លែងក្លាយរបស់សាសន៍អេស៊ីព្ទ គ្មានអំណាចអ្វីមកលើព្រះពិតដែលមានតែមួយអង្គ។ លោកគីហ្សុមបូក៏បាននឹកឃើញលោកម៉ូសេ…
Read article