នៅ​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ

ទំនុក​ដំកើង ៩០:១-៦ គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង … ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ​។ ទំនុក​ដំកើង ៩០:២ បន្ទាប់ពី​សុខ​ភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​សារ​ជា​ថ្មី ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ដែល​មើល​មិន​ឃើញ និង​មិន​អាច​គ្រប់​គ្រង​បាន​នៅពេល​អនាគត​។ ថ្ងៃ​មួយ នៅពេល​ដែល​ខ្ញុំ​អាន​អត្ថបទ​ទស្សនាវដី្ត​វិទ្យាសាស្ត្រ ខ្ញុំ​រៀន​សូត្រ​បាន​ថា អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​អំពី​ការ​កើន​ឡើង​នៃ​ល្បឿន​របស់ “ផែនដី នៅ​ក្នុង​ការ​វិល​ជុំវិញ​ខ្លួនឯង” ហើយក៏​បាន​ប្រកាស​ថា ផែនដី “មាន​ចលនា​យោល​ចុះ​ឡើងៗ” ហើយ “កំពុង​វិល​កាន់តែ​ញាប់”។ ពួក​គេ​និយាយ​ថា ផែនដី​បាន​វិល​លឿន​ជាង​មុន១វិនាទី ក្នុង​មួយ​ថ្ងៃ បានជា​ពួកគេ​អាច​ស្នើ​ឲ្យ​គេ​ដក​រយៈ​ពេល១វិនាទី​ចេញពី​ម៉ោង​អន្តរជាតិ​។ ការ​បាត់​រយៈ​ពេល១វិនាទី​ស្តាប់​មើលទៅ ដូចជា​មិន​ច្រើន​ទេ តែ​ការ​ដឹង​ថា ការ​វិល​ជុំវិញ​របស់​ផែនដី​អាច​មាន​ការ​ផ្លាស់​ប្តូរ ហាក់​ដូចជា​រឿង​ធំ​ដំ​មួយ​សម្រាប់​ខ្ញុំ​។ បញ្ហា​នេះ​បាន​រំឭក​ខ្ញុំ​ថា អ​ស្ថេរ​ភាព​តែ​បន្តិច​កើត​មាន​ខ្ញុំ​ជីវិត​ខ្ញុំ អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់​ភាព​នឹងនរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ដឹង​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ បាន​ជួយ​ឲ្យ​ខ្ញុំ​ទុកចិត្ត​ព្រះអង្គ ទោះ​រឿង​ដែល​មើល​មិន​ឃើញ​មាន​លក្ខណៈ​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​កាលៈទេសៈ​របស់​ខ្ញុំ​ហាក់​ដូចជា​មាន​ភាព​រង្គោះ​រង្គើ​រ​យ៉ាង​ណា​ក៏ដោយ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​ពោល​ថា “មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាលដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី និង​មនុស្ស​លោក​នៅឡើយ ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ”(ខ.២)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​ព្រះ​ចេស្តា ការ​គ្រប់​គ្រង និង​អំណាច…