ព្រះបុត្រាត្រូវបានលើកតម្កើង
យោងតាមរឿងព្រេងនិទាន អាយដាហូជាឈ្មោះរដ្ឋមួយរបស់សហរដ្ឋអាមេរិក មកពីពាក្យសូសុនរបស់ឥណ្ឌា «អ៊ីដាហូ» តែពេលបកជាភាសាអង់គ្លេសថា«មើល! ព្រះអាទិត្យរះពីលើភ្នំ»។ ខ្ញុំតែងគិតថា ព្រះអាទិត្យរះពីទិសខាងកើតជះពន្លឺ និងផ្តល់ជីវិតដល់មនុស្សនៅជ្រលងភ្នំ។ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលសន្យាក្នុងគម្ពីរម៉ាឡាគី «ព្រះអាទិត្យនៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសអោយជានៅក្នុងចំអេងស្លាប» (ម៉ាឡាគី ៤:២)។ នេះជាព្រះបន្ទូលសន្យាមិនអាចដកយកបានឡើយគឺថា ព្រះអម្ចាស់យេស៊ូនឹងយាងមកវិញ ហើយ«ជីវិតទាំងនោះឯងនឹងបានរួចពីចំណងនៃសេចក្តីពុករលួយ អោយបានសេរីភាពនៃ សិរីល្អរបស់ពួកព្រះវិញ» (រ៉ូម ៨:២១)។ រាល់ពេលព្រះអាទិត្យរះឡើង យើងនឹកដល់ពេលព្រឹកដ៏អស់កល្ប ហើយពន្លឺព្រះអាទិត្យរះឡើងមានទាំងអំណាចប្រោសអោយជានៅក្នុងចំអេងស្លាបនៃទ្រង់។ រួចមករបស់សព្វសារពើដែលទ្រង់បានបង្កើតត្រឡប់ទៅជាថ្មីវិញ ហើយក៏គ្រប់លក្ខណ៍ផង។ ពេលនោះគ្មានជំងឺ គ្មានវិបត្តិហិរញ្ញវត្ថុ គ្មានការបាត់បង់ និង គ្មានអាយុកំណត់ទៀតទេ។ ព្រះគម្ពីរចែងថា «…អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយដូចគោដែលចេញពីក្រោល» (ម៉ាឡាគី ៤:២)។ នេះជាក្តីរំពឹងនិងក្តីសង្ឃឹមរបស់ខ្ញុំនៅចំពោះព្រះជាម្ចាស់។ ព្រះយេស៊ូមានបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ» (វិវរណៈ២២:២០)។ ព្រះយេស៊ូអើយ! សូមទ្រង់យាងមកជាឆាប់ ។ David Roper
Read article