ព្រះពរបង្ហូរលើសពីការស្មាន
នាងណាអូមី និងនាងរស់បានឆ្លងកាត់ស្ថានភាពដ៏លំបាកលំបិន។ គ្រួសារនាងណាអូមីសុខចិត្តចាកចេញពីប្រទេសអ៊ីស្រាអែលទៅម៉ូអាប់ ព្រោះតែគ្រោះទុរ្ភិក្ស។ ខណៈពេលពួកគេរស់នៅទីនោះ កូនប្រុសទាំងពីររបស់នាងក៏រៀបការជាមួយសាសន៍ម៉ូអាប់គឺនាងអ័រប៉ា និងនាងរស់។ ក្រោយមកប្តីនាងណាអូមី និងកូនប្រុសទាំងពីរក៏ស្លាប់បាត់ទៅ។ តាមវប្បធម៌របស់ម៉ូអាប់ ស្រ្តីពឹងផ្អែកលើបុរស ជាហេតុធ្វើអោយស្រ្តីបីនាក់ត្រូវនៅម៉េម៉ាយយ៉ាងលំបាកលំបិន។ ព្រះបន្ទូលក៏មកដល់នាងណាអូមីថា គ្រោះទុរ្ភិក្សនៅអ៊ីស្រាអែលបានបញ្ចប់ហើយ ដូច្នេះនាងសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅវិញ។ នាងអ័រប៉ា និងនាងរស់តាមមកតាមម្តាយក្មេក តែនាងណាអូមីប្រាប់អោយពួកគេត្រឡប់ទៅផ្ទះវិញ ដោយនាងនិយាយទាំងក្តុលក្តួលថា៖ «ព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកពាល់អញហើយ» (នាងរស់ ១:១៣)។ នាងអ័រប៉ាសុខចិត្តត្រឡប់ទៅផ្ទះវិញ តែនាងរស់ព្រមទៅតាមម្តាយ ដោយបញ្ជាក់ថា៖ «សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ» (១:១៥-១៨)។ នាងផ្លាស់ប្តូរទិសដៅរបស់ខ្លួន ដោយសារក្តីសប្បុរសរបស់នាងណាអូមីចំពោះនាងរស់ (១:១៦-១៧; ២:១១-១២) និងរបស់លោកបូអូសចំពោះនាងរស់(២:១៣-១៤)។ វាដូចជាមិនទំនងសោះចំពោះមនុស្សពីរនាក់៖ ស្រ្តីសាសន៍យូដា និងសាសន៍ដទៃ ហើយនឹងបូអូសជាកូនរបស់ស្រ្តីពេស្យា(យ៉ូស្វេ ២:១; ម៉ាថាយ ១:៥)។ជារឿងអន្តរាគមន៍ដែលមិនអាចពន្យល់បានគឺថា គាប់ជួនជានាងរស់ទៅក្នុងស្រែរបស់បូអូស (២:៣)។ សាច់រឿងនេះបញ្ចប់ដោយទទួលព្រះពរនឹកស្មានមិនដល់ គឺថា នាងទទួលបានកូនមួយ ដែលជាខ្សែស្រឡាយរបស់ព្រះមែស៊ី(៤:១៦-១៧)។ ព្រះជាម្ចាស់សម្តែងការអស្ចារ្យនូវអ្វីដែលយើងគិតថាមិនសូវសំខាន់៖ ជំនឿដែលផុយស្រួយ មិនសូវមានចិត្តសប្បុរស និងជាមនុស្សសាមញ្ញម្នាក់ ។ Julie Ackerman Link
Read article