ព្រះពរបង្ហូរលើសពីការស្មាន

នាង​ណា​អូមី និង​នាង​រស់​បាន​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​លំបិន។ គ្រួសារ​នាង​ណាអូមី​សុខ​ចិត្ត​ចាក​ចេញ​ពីប្រទេស​អ៊ីស្រាអែល​​ទៅ​ម៉ូអាប់​ ព្រោះ​តែ​គ្រោះ​ទុរ្ភិក្ស។ ខណៈ​ពេល​ពួក​គេ​រស់​នៅ​​ទី​នោះ កូន​ប្រុស​ទាំង​ពីរ​របស់​នា​ង​ក៏​រៀប​ការ​ជា​មួយសា​សន៍​ម៉ូអាប់​គឺ​នាង​អ័រប៉ា និង​នាង​រស់។ ក្រោយ​មក​ប្តី​នាង​ណាអូមី និង​​កូន​ប្រុស​ទាំង​ពី​រ​ក៏​ស្លាប់​បាត់​ទៅ។ តាម​វប្បធម៌រ​បស់​ម៉ូអាប់ ស្រ្តី​ពឹ​ង​ផ្អែ​ក​លើ​បុរស ជា​ហេតុ​ធ្វើ​អោយ​ស្រ្តី​បី​នាក់​ត្រូវ​នៅ​ម៉េម៉ាយ​យ៉ាង​លំបាក​លំបិន។

ព្រះ​​បន្ទូល​ក៏​មក​ដល់​នាង​ណាអូ​មីថា គ្រោះ​ទុរ្ភិក្ស​នៅ​អ៊ីស្រាអែល​បាន​បញ្ចប់​ហើយ ដូច្នេះ​នាង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ។ នាង​អ័រប៉ា​​ និង​​នាង​រស់​តាម​មក​តាម​ម្តា​យ​ក្មេក តែ​នាង​ណាអូមី​ប្រាប់​អោយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​នាង​និយាយ​ទាំង​ក្តុល​ក្តួល​ថា៖ «ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា​បាន​លូក​មក​ពាល់​អញ​ហើយ» (នាងរស់ ១:១៣)។

នាង​អ័រ​ប៉ា​សុខ​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នាង​រស់​ព្រ​ម​ទៅ​តាម​ម្តាយ​ ដោយ​បញ្ជាក់​ថា៖ «សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាស​ន៍​ខ្ញុំ ហើយ​ព្រះ​របស់​អ្ន​កម្តាយ​នឹង​បា​ន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ» (១:១៥-១៨)។ នាង​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​ ដោយ​សារ​ក្តី​សប្បុរស​របស់​នាង​ណាអូមី​ចំពោះ​នាង​រស់ (១:១៦-១៧; ២:១១-១២) និង​របស់​លោក​បូអូស​ចំពោះ​នាង​រស់(២:១៣-១៤)។

វា​ដូច​ជា​មិន​ទំនង​សោះ​ចំពោះ​មនុស្ស​ពីរ​នាក់៖ ស្រ្តី​សាសន៍​យូដា និង​សាសន៍​ដទៃ ហើយ​នឹង​បូអូស​ជា​កូន​របស់​ស្រ្តី​ពេស្យា​(យ៉ូស្វេ ២:១; ម៉ាថាយ ១:៥)។​ជា​រឿង​អន្ត​រាគមន៍​ដែល​មិន​អាច​ពន្យល់​បាន​គឺ​ថា គាប់​ជួន​ជា​នាង​រស់​ទៅ​ក្នុង​ស្រែ​របស់​បូអូស (២​:៣)។ សាច់​រឿង​នេះ​បញ្ចប់​ដោយ​ទទួល​ព្រះ​ពរ​នឹក​ស្មាន​មិន​ដល់​ គឺ​ថា នាង​ទទួល​បាន​កូន​មួយ​ ដែ​ល​ជា​ខ្សែ​ស្រឡាយ​របស់​ព្រះ​មែស៊ី(៤:១៦-១៧)។

ព្រះ​ជា​ម្ចាស់​សម្តែង​កា​រ​អស្ចារ្យ​នូវ​អ្វី​ដែល​យើង​គិត​ថា​មិន​សូវ​សំខាន់៖ ជំនឿ​ដែល​ផុយ​ស្រួយ មិន​សូវ​មាន​ចិត្ត​សប្បុរស និង​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ។ Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles