June 26, 2013

You are here:
ចូរសម្រាក

ការ​ហាត់​ប្រាណ​លាត​សន្ធឹង​ដៃ និង​​ពត់​ខ្លួន​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​ គឺ​នៅ​៥​នាទី​ចុង​ក្រោយ។ គឺ​ពេល​យើង​ពត់​ខ្លួន​ទៅ​ក្រោយ អោយ​ទាប​នៅ​លើ​កម្រាល​ដើម្បី​អោយ​យើង​បាន​សម្រាក។ ក្នុង​ពេល​វេលា​បែប​នោះ គ្រូ​បង្វឹក​និយាយ​ដោយស្រទន់​ថា៖ «ស្វែង​រក​កន្លែង​សម្រាក​រៀង​ខ្លួន​ចុះ»។ ខ្ញុំ​ស្រាប់​គិត​ដល់​កន្លែង​សម្រាក​ល្អ​បំផុត គឺ​ជា​កំនាព្យ​មួយ​បទ​តែង​ដោយ​ក្លេឡែន ប៊ី ម៉ាកហ្វ៊ី មាន​ចំណង​ជើង​ថា៖ «នៅ​ក្បែរ​ព្រះ​ទ័យ​ទ្រង់»។ មាន​កន្លែង​សម្រាក​មួយ​យ៉ាង​ស្ងប់ស្ងាត់ នៅ​ក្បែរ​ព្រះ​ទ័យ​ព្រះ​អម្ចាស់ នៅ​កន្លែងនោះគ្មានអំពើបាបទាល់តែសោះ គឺនៅក្បែរព្រះទ័យព្រះអម្ចាស់។ ព្រះយេស៊ូជាព្រះអង្គសង្រ្គោះដ៏មានពរ ដែលព្រះបិតា​បានចាត់បញ្ជូនមក មករកអស់អ្នកដែលរង់ចាំព្រះអង្គ នៅក្បែរព្រះទ័យព្រះអម្ចាស់។ កំនាព្យ​នេះ​ត្រូវ​បាន​តែង​ឡើង​ក្នុង​ឆ្នាំ​១៩០១ ក្រោយ​មរណភាព​របស់​ក្មួយ​ស្រី​លោក​ម៉ាក​ហ្វ៊ី​ពីរ​នាក់​ដោយ​សារ​ជំងឺ​ខាន់​ស្លាក់។ ក្រុម​ថ្វាយ​បង្គំ​ច្រៀង​ចម្រៀង​នេះ​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​បង​ប្រុស​គាត់ ដោយ​ផ្តល់​ក្តី​សង្ឃឹ​ម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​ជា​ម្ចាស់។ លោក​ប៉ូល​ប្រាប់​យើង​ថា ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ទ័យ​ស្រឡាញ់​ដល់​យើង (រ៉ូម ៨:៣១-៣៩)។ គ្មាន​អ្វី​មួយទោះ​​ជា​ទុក្ខ​លំបាក សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់​ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្ត​រាយ ឬ​ដាវ​អី ទោះ​ជា​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​ខាង​មុខ ឬ​ឥទ្ធិ​ប្ញទ្ធិ​អ្វី ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី ពុំ​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។ «បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន» (ខ៣១)។ មិន​ថា​អ្ន​ក​មាន​ការ​ធុញ​ថប់ ឬ​បារម្ភ​ប៉ុណ្ណា​ទេ ព្រះ​ទ័យ​របស់​ព្រះ​ជាម្ចាស់ជា​កន្លែង​យើង​សម្រាក​បាន។ ចូរ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ​ចុះ…

Read article