June 27, 2013

You are here:
តើអ្នកបានដឹងអ្វីខ្លះ?

នៅ​សម័យ​ចក្រ​ភព​រ៉ូម សាសន៍​ដទៃ​ស្រែក​អង្វរ​រក​ព្រះ​នាម​ព្រះ​ នៅ​ពេល​ដែល​ពួក​គេ​មាន​ឱកាស​ភ្នាល់​ល្បែង​ស៊ី​សង​តែ​ប៉ុណ្ណោះ។ ឈ្មោះ​ស្តេច​ល្បែង​ដ៏​ពេញ​និយម​ជាង​គេ​ គឺ​អេប្រូឌី ជា​ភាសា​ក្រិក​មាន​ន័យ​ថា ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ ពេល​គេ​បង្វិ​ល​គ្រាប់​ឡុក​ឡាក់ គេ​ស្រែក​ឡើង​ថា៖ «អេប៉ាប្រូឌីត» តាម​ន័យ​ត្រង់​គឺ​ «អេប្រូឌីត»។ នៅ​ក្នុ​ង​គម្ពីរ​ភីលីព យើង​បាន​អាន​អំពី​អ្នក​ជឿ​ជន​ជាតិ​ក្រិក​ម្នាក់ ​ឈ្មោះ​អេប៉ាប្រូឌីត។ គាត់​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ប៉ូល ដែល​បាន​បម្រើ​យ៉ាង​ល្អ​នៅ​ក្នុង​បេសកកម្ម។ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់​ថា៖ «អេប៉ា​ប្រូឌីត​គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទា​ហាន​ជា​មួយនឹ​ង​ខ្ញុំ» (ភីលីព ២:២៥)។ លោក​អេប៉ាប្រូឌីត​ជា​បង​ប្អូ​នរួម​ជំនឿ​ក្នុង​ព្រះ​គ្រិស្ត និង​ជា​គូក​នបម្រើ​ព័ន្ធ​កិច្ច ជា​ទាហាន​របស់​ព្រះ​គ្រិស្ត ព្រម​ទាំង​ជា​អ្នក​រត់​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព។ គាត់​បង្ហាញ​គំរូ​ភាត​រ​ភាព​ ក្រម​សីលធម៌​ការងារ ការ​តស៊ូ​ខាង​វិញ្ញាណ និង​ការ​បម្រើ​ព័ន្ធ​កិច្ច​។ តាម​ពិត​ទៅ​លោក​អេប៉ាប្រូឌីត​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ដែល​បង្ហា​ញ​ថា​គាត់​មិ​ន​បាន​រស់​តាម​របៀប​សាសន៍​ដទៃ​ឡើយ គឺ​គាត់​រស់​នៅ​ដោយ​ជំនឿ​លើ​ព្រះ​គ្រិស្ត។ អ្វី​ដែល​សំខាន់​ជាង​ឈ្មោះ​ទៅ​ទៀត​គឺ គុណ​តម្លៃ​ជា​គ្រិស្ត​បរិស័ទ​នៅក្នុង​ជីវិ​ត​យើង​ម្នាក់​ៗ​រួម​មាន៖ ការ​ដែល​អាច​ពឹង​ផ្អែក​បាន ការ​យក​ចិត្ត​ទុក​ដាក់ ការ​លើក​ទឹក​ចិត្ត និង​ប្រាជ្ញា។ តើ​អ្នក​ចង់​អោយ​អ្នក​ដទៃ​ពិព៌ណនា​អ្ន​ក​ថា​យ៉ាង​ម៉េច? Dennis Fisher

Read article