ប៉ះពាល់ជីវិត
មិត្តខ្ញុំ ឌេន(Dan) ដែលជិតនឹងចប់ពីវិទ្យាល័យ ហើយត្រូវបានគេតំរូវឲ្យធ្វើបទបង្ហាញ។ គាត់មានពេល១៥នាទី ដើម្បីចែករំលែកពីរបៀបដែលគាត់រៀន រហូតដល់ទីបញ្ចប់ ហើយនឹងដើម្បីអរគុណ ដល់អ្នកដែលបានជួយគាត់រហូតមក។ គាត់សន្លឹងជុំវិញបន្ទប់មុនចាប់ផ្តើមនិយាយ។ មនុស្សគ្រប់ប្រភេទៈ គ្រួសារថ្មីថ្មោង លោកគ្រូអ្នកគ្រូ មិត្តភក្តិ អ្នកដឹកនាំព្រះវិហារ និងគ្រូបង្វឹក មានវត្តមាន។ បុរសម្នាក់ទៀតមាន។ គាត់ចាប់ផ្តើមពីរបៀបដែលមនុស្សម្នាក់ៗ បានប៉ះពាល់ដល់ជីវិតគាត់។ ស្ត្រីម្នាក់ “ដែលដូចជាមីងគាត់ហើយតែងនៅទីនោះ” សំរាប់គាត់។ បុរសវ័យប្រហែលជាងសាមសិប “ចែករំលែកបទគម្ពីរជារឿយៗ និងផ្តល់ប្រឹក្សា”។ បុរសម្នាក់ទៀតដែល“បានបង្រៀនគាត់ វិន័យនិងការខំប្រឹង”។ មិត្តភក្តិព្រះវិហារម្នាក់ ដែល“បាននាំគាត់ទៅហាត់លេងបាល់ទាត់រាល់ថ្ងៃ” ពីព្រោះម្តាយគាត់មិនអាចនាំបាន។ ប្តីប្រពន្ធពីរនាក់ដែល “បានចាត់ទុកគាត់ដូចកូនគាត់”។ អ្វីដែលដូចគ្នាមួយគឹៈ ពួកគេគ្រាន់តែជាគ្រីស្ទបរិស័ទធម្មតាដែលបានមកឯគាត់ដើម្បីបំផ្លាស់ជីវិតគាត់។ លោកប៉ុលបានហៅការនេះថា “ធ្វើការល្អដល់មនុស្សទាំងអស់ ហើយគិតដល់ពួកអ្នកជឿជាដើម” (កាឡាទី៦:១០)។ យើងអាចជួយកែប្រែជីវិតអ្នកដទៃ តាមរយៈការបង្ហាញការចាប់អារម្មណ៍ និងបញ្ចេញសកម្មភាព។ យើងអាចច្រូតចំរូតមួយ គឺដូចតែវាកើតឡើងដល់ឌេន(ខ.៩) ចូរក្រលេកមើលជុំវិញ តើមាននរណាម្នាក់ដែលជីវិតគាត់ត្រូវការភាពប៉ះពាល់ពីអ្នក។ —Anne Cetas
Read article