បុរសស្រូបខ្យល់
អ៊ីវេស រូស៊ី បានធ្វើអ្វីមួយ ដែលមនុស្សស្រមៃតាំងពីក្នុងរឿងព្រេងនិទានរបស់អ៊ីការុស។ គាត់បានហោះ។ រូស៊ី ដែលគេស្គាល់ថាជា“បុរសស្រូបខ្យល់” បានបង្កើតស្លាបមួយសំរាប់ជាមួយនឹងប្រអប់ម៉ាស៊ីន ដែលប្រើដងខ្លួនគាត់ជាតួយន្តហោះ ជាមួយនឹងស្លាបជក់ខ្យល់នៅខាងក្រោយខោអាវការពារកំដៅ។ ការហោះហើរលើកទីមួយរបស់គាត់ធ្វើនៅជិតក្រុងហ្សឺណែវ ស្វីស្សឺឡែន ក្នុងឆ្នាំ២០០៤ ហើយគាត់បានធ្វើការហោះ ដោយជោគជ័យជាច្រើនទៀត។ អ្នកនិពន្ធទំនុកតម្កើង ដាវីឌ ចង់មានស្លាប ដើម្បីឲ្យគាត់អាចហោះទៅឲ្យឆ្ងាយ។ នៅក្នុងពេលមួយដែលគាត់ត្រូវខ្មាំងសត្រូវដេញតាមចង់បានជីវិតគាត់។ ស្តេចនៃជនជាតិអ៊ីស្រាអែលស្រែកដង្ហើយថា ឱបើសិនណាជាមានស្លាបដូចជាព្រាប ទៅរ៉ានោះអញនឹងហើរចេញទៅឲ្យបានសេចក្តីសុខ(ទំនុកតម្កើង ៥៥:៦)ដូចជាដាវីឌ ពេលខ្លះយើងជួបនឹងសំពាធ ការដែលគេប្រព្រឹត្តខុសឆ្គងនឹងយើង ការលំបាក ឬការកើតទុក្ខ យើងប្រហែលប៉ងថា យើងអាចដុះស្លាប និងហើរចេញទៅ។ ប៉ុន្តែព្រះយេស៊ូវឲ្យយើងនូវរបៀបប្រសើរជាងនោះ។ ជាជាងការរត់ចេញពីការពុះពារយើង ទ្រង់បានអញ្ជើញឲ្យរត់ទៅឯទ្រង់។ ទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាឈប់សំរាក ចូរទទូលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។” (ម៉ាថាយ១១:២៨-២៩) ជាជាងយើងប្រាថ្នាហើរចេញនិងរត់គេចពីបញ្ហា យើងអាចនាំការទាំងនេះទៅឯទ្រង់។ ការរត់គេចមិនអាចឲ្យយើងមានសេចក្តីសំរាក ប៉ុន្តែព្រះយេស៊ូវអាចឲ្យបាន។ —Bill Crowder
Read article