បុរសស្រូបខ្យល់

អ៊ីវេស រូស៊ី បាន​ធ្វើ​អ្វី​មួយ​ ដែល​មនុស្ស​ស្រមៃ​តាំង​ពី​ក្នុងរឿង​ព្រេង​និទាន​របស់​អ៊ីការុស។ គាត់​បាន​ហោះ។ រូស៊ី ​ដែល​គេស្គាល់​ថា​ជា“បុរ​ស​ស្រូប​ខ្យល់” បាន​បង្កើត​ស្លាប​មួយ​សំរាប់​ជា​មួយ​នឹង​ប្រអប់​ម៉ាស៊ីន​ ដែល​ប្រើ​ដង​ខ្លួន​គាត់​ជា​តួយន្ត​ហោះ ជា​មួយ​នឹង​ស្លាប​ជក់​ខ្យល់​នៅ​ខាង​ក្រោយ​ខោ​អាវការពារ​កំដៅ។ ការ​ហោះ​ហើរ​លើក​ទីមួយ​របស់​គាត់​ធ្វើ​នៅជិតក្រុង​​ហ្សឺណែវ ស្វីស្សឺឡែន ក្នុង​ឆ្នាំ​២០០៤ ហើយ​គាត់បាន​ធ្វើ​ការ​ហោះ​ ដោយ​ជោគ​ជ័យ​ជា​ច្រើន​ទៀត។

អ្នក​និពន្ធទំនុក​តម្កើង ដាវីឌ ចង់​មាន​ស្លាប​ ដើម្បី​ឲ្យ​គាត់​អាច​ហោះទៅ​ឲ្យ​​ឆ្ងាយ។ នៅ​ក្នុង​ពេល​មួយ​ដែល​គាត់​ត្រូវ​ខ្មាំង​សត្រូវដេញ​តាម​ចង់​បាន​ជីវិត​គាត់។ ស្តេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​ដង្ហើយ​ថា ឱ​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប ទៅ​រ៉ា​នោះ​អញ​នឹង​ហើរ​ចេញ​ទៅ​ឲ្យ​បាន​សេចក្តី​សុ​ខ​(ទំនុកតម្កើង ​៥៥:៦)ដូច​ជា​ដាវីឌ ពេល​ខ្លះ​យើង​ជួប​នឹង​សំពាធ ​ការដែល​គេ​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​យើង ការ​លំបាក ឬ​ការ​កើតទុក្ខ យើង​ប្រហែល​ប៉ង​ថា​ យើង​អាច​ដុះស្លា​ប និ​ងហើរ​ចេញទៅ។

ប៉ុន្តែ​ព្រះ​យេស៊ូវ​ឲ្យ​យើង​នូវ​របៀប​ប្រសើរ​ជាង​នោះ។ ជា​ជាង​ការ​រត់​ចេញ​ពី​ការ​ពុះ​ពា​​រ​យើង ទ្រង់​បាន​អញ្ជើញ​ឲ្យ​រត់​ទៅ​ឯ​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​ឈប់​សំរាក ចូរ​ទទូល​នឹម​ខ្ញុំ ហើយ​រៀន​នឹ​ង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំស្លូ​ត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។” (ម៉ាថាយ១១:២៨-២៩) ជា​ជាងយើង​ប្រាថ្នា​ហើរ​ចេញ​និង​រត់​គេច​ពី​បញ្ហា យើង​អាច​នាំ​ការ​ទាំង​នេះ​ទៅ​ឯ​ទ្រង់។ ការ​រត់​គេច​មិនអាច​ឲ្យ​យើង​មាន​សេចក្តី​សំរាក ប៉ុន្តែ​ព្រះយេស៊ូវ​អា​ចឲ្យ​​បាន។ —Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles