July 14, 2013

You are here:
មើលមនុស្ស ពីខាងក្នុង

នៅថ្ងៃ​ទី​១ កុម្ភៈ ១៩៦០ សិស្ស​បួន​នាក់​ មក​ពី​មហាវិទ្យា​ល័យ ដែល​សុទ្ធ​ស្បែក​ខ្មៅ​ចុះ​នៅ​កន្លែងអាហារ​ថ្ងៃ​ត្រង់​ សំរាប់​តែ​ពួក​ស្បែក​សនៅ​ការ៉ូលីណា​ខាងជើង អាមេរិច។ ម្នាក់​ក្នុង​ចំណោម​គេ​ឈ្មោះ​ហ្វ្រែនគ្លីន ម៉ាកខេន(Franklin McCain) ចាប់​អារម្មណ៍​នឹង​ស្ត្រី​ស្បែក​ស​ចាស់​ម្នាក់អង្គុយ​ជិត​មើល​មក​ពួក​គេ។ គាត់​ប្រាកដ​ក្នុង​ចិត្តថា​ គាត់​គិត​មិន​ល្អចំ​ពោះគេ​ ហើយ​ការ​ប្រឆាំង​លើ​ការ​ដាក់​ឱ្យនៅ​ដោយ​ឡែក​របស់​ពួក​គេ។ ប៉ុន្មាន​នា​ទី​ក្រោយ​មក គាត់​ដើរ​ទៅ​ពួក​គេ ដាក់​ដៃ​លើ​ស្មា​ពួក​គេ ហើយ​និយា​យ​ថា “ ក្មេង​ប្រុស​ៗ ខ្ញុំ​មាន​មោទន​ភាព​លើ​អ្នក”។ រំលឹក​ពី​ព្រឹត្តិ​ការណ៍​នោះ​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​តាម​វិទ្យុ​ជាតិ​សាធារណ ម៉ាក្ស​និយាយ​ថា​គាត់​រៀន​ពីការ​ដែល​មិន​ដែល​កើត​ឡើង​ទៅកាន់​អ្នក​គ្រប់​គ្នា តាម​ស្តេរេអូ។ ជំនួស​មក​វិញ គាត់​គួរ​ឈប់ដើម្បី​គិត​ពី​អ្នក​ដទៃ​ ហើយ​រក​ឱកាស​និយា​យ​ទៅ​កាន់​គេ។ ព្រះ​វិហារ​សត​វត្ស​ទីមួយ ដូច​យើង​សព្វ​ថ្ងៃ គឺ​បែក​បាក់​ដោយការ​បែង​ចែក​ ផ្អែក​លើជា​តិសាសន៍ ភាសា និង​វប្បធម៌។ លោក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ក្នុងក្រុង​កូរិន​ថូស ដើម្បី​ជួយ​ពួក​គេ​ ឲ្យ​ឆ្លើយ​តប​ទៅ​អ្នក​ដែលខ្វល់​ខ្វាយ ដែល​សម្បក​ក្រៅ​ជា​ជាង​អ្វី​ដែល​ចេញ​ពី​ចិត្ត ២​កូរិនថូស ៥:១២)។ ពីព្រោះ​ព្រះ​គ្រីស្ទ​សុគត​សំរាប់​ទាំង​អស់ លោក​ប៉ុល​និយាយ​ថា បាន​ជា​ពី​នេះ​ទៅមុ​ខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ ខ.១៦)។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​មើល​ឲ្យ​ជិត​ ឲ្យ​ឃើ​ញ​មនុស្ស​ពី​ខា​ង​ក្នុង ព្រោះ​គ្រប់​គ្នា​ត្រូវ​បាន​បង្កើត​ ដោយ​មាន​សណ្ឋាន​ដូច​ព្រះ​ជា​ម្ចាស់ ហើយ​អាច​ក្លាយ​ជា​ការ​បង្កើត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ។ —David McCasland

Read article