ចំនុចហួសព្រំដែន
នៅក្នុងកីឡាវាយកូនគោល កន្លែងសំគាល់គ្រាប់ ហួសព្រំដែន ធ្វើឡើងពេលកូនគោលចេញពីទីលាន។ បើកូនគោលរបស់អ្នកលេងម្នាក់ចេញ នោះនឹងពិន័យ ដោយមិនឱ្យវាយមួយ។ ព្យាការីយេរេមាបានបំរាម រាជាណាចក្រយូដាខាងត្បូង ពីការបដិសេដចេញពីព្រំដែនព្រះជាម្ចាស់ សំរាប់ពួកគេ។ គាត់និយាយថា “ទោះជាសមុទ្រក៏ដឹងថាខ្សាច់លើជ្រាំងជាកន្លែងហួសព្រំដែន គង់តែនឹងហូររំលងមិនបានដែរ” យេរេមា៥:២២)។ តែរាស្ត្រព្រះជាម្ចាស់ចិត្តរឹងទទឹង និងបះបោរ (ខ.២)។ គ្មានកោតខ្លាចដល់ព្រះជាម្ចាស់ ដែលបានឱ្យគេនូវទឹកភ្លៀងសំរាប់ដំណាំគេ(ខ.២៤)។ ពួកគេចំរើនខាងឆបោក (ខ.២៧) ហើយព្រងើយកន្តើយនឹងការអង្វរនៃអ្នកទន់ទាប (ខ.២៨)។ ព្រះជាម្ចាស់បានឲ្យព្រំដែននៃសីលធម៌ ក្នុងព្រះបនូលទ្រង់សំរាប់យើងរស់នៅ។ ទ្រង់ប្រទានវាមកមិនមែនធ្វើឱ្យយើងរសាយ តែដើម្បីឱ្យយើងដែលកាន់តាម យើងនឹងសប្បាយនឹងព្រះពរទ្រង់។ ដាវីឌសរសេរថាៈ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត (ទំនុក តម្កើង ១១៩:៧៥)។ ព្រះជាម្ចាស់បានប្រាប់អ៊ីស្រាអែល តាមរយៈម៉ូសេថា អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរនឹងសេចក្តីបណ្តាសារ នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ (ចោទិយកថា ៣០:១៩)។ កុំល្បងលព្រំដែនព្រះហើយអញ្ជើញការកែតម្រូវរបស់ទ្រង់។ ចូរសំរេចចិត្ត ដោយឈ្លាសវៃ ដើម្បីរស់ជាមួយព្រំដែនទ្រង់តាមព្រះបន្ទូល។ —C. P. Hia
Read article