ការការពារខ្លួនដ៏ល្អ

ឯកអគ្គ​រដ្ឋ​ទូត​ដែល​ចូល​និវត្ត​ម្នាក់ បាន​អង្គុយ​ជិត​គ្នាសំរាប់​ការ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​៨​ម៉ោង ហើយ​ខ្ញុំ​ចាប់​ជួន​នឹង​ពេល​គាត់​ដក​ដង្ហើម​ធំ ពេល​ដែល​ខ្ញុំយ​ក​ព្រះគម្ពីរ​ចេញ។ ខ្ញុំ​យក​ប្រដាប់​ចំណាំ​ចេញ។ លើក​ដំបូង យើង​អាន​បន្ទាត់​ទី​មួយ​ផ្តោត​លើ​ការ​ជំរុញ​អ្នក​ដទៃ ឬ​ចំណុច​ដាក់ពិន្ទុ។ សន្សឹម​ៗ ទោះ​បី​ចំរៀក​ និង​បំណែក​នៃ​រឿង​ដែល​គួរ​គោរព​ជីវិត​យើង ចាប់​ផ្តើម​ពី​ការ​វារ​ទៅ​មុខ​ដោយ​យឺត​ៗ​ក្នុង​ការ​ពិភាក្សា។ ការ​ចង់​ដឹង​ច​ង់​ឮ​ ធ្វើ​ឱ្យ​យើង​ទាំង​ពី​រ​នាក់​ល្អប្រសើរ​ហើយ យើង​ចាប់​ផ្តើម​សួរ​ជំនួស​ ឱ្យ​ជំលោះ​អឹង​កង។ ក្នុង​នាម​អ្ន​ក​រៀន​ចប់​ខាង​វិទ្យា​សាស្ត្រ​នយោបាយ និង​អ្នករំភើប​ចិត្ត​ខាង​នយោបាយ ​ដោយ​ជា​ទំលាប់ វា​នាំ​ឱ្យ​ខ្ញុំច​ង់ដឹង​ចង់​ឮ ពី​អាជីព​គាត់​ ដែល​បាន​បញ្ជូល​ភាព​ជា​រដ្ឋ​ទូត​ដ៏សំខាន់​ពី​រ។ សំណួ​រ​គាត់​ប្លែក​គ្រប់​គ្រាន់​ពេល​សួរ​មក​កាន់​ខ្ញុំអំពី​ជំនឿ​ខ្ញុំ។ តើ​ខ្ញុំ​ក្លាយ​ជា​គ្រិស្ទាន​យ៉ាង​ដូច​ម្តេច​ ក្លាយ​ជា​អ្វីដែល​គាត់​ចាប់​អារម្មណ៍​បំផុត។ រថ​ភ្លើង​ចប់​ទៅដោ​យ​យ៉ាងស្រួល ហើយ​យើង​ប្តូរ​កាត​ជំនួញ​ឱ្យ​គ្នា។ ពេល​ដែល​គាត់ចាក​ចេញ​ពី​រថ​ភ្លើង គាត់​បែរ​មក​ហើយ​និយា​យ​ថា “និយាយ​អញ្ជឹង ការ​ដែល​អ្នក​ចូល​ចិត្ត​ប្រកែក​បំផុត មិន​មែន​ជា​អ្វីដែល​អ្នក​គិត​ថា​ ព្រះ​យេស៊ូវ​អា​ច​ធ្វើ​បាន​សំរាប់​ខ្ញុំ​ទេ។ គឺ​វា​ជា​អ្វី​ដែល​ទ្រង់​ធ្វើ​សំរាប់​អ្នក”។ ក្នុង​យ៉ូហាន​ជំពូក​៩ ដូច​នៅ​ក្នុង​រថ​ភ្លើង​នោះ​ដែរ ព្រះ​ជា​ម្ចាស់​រំលឹក​យើង​ថា​រឿង​ដែល​ល្អបំផុត​ គឺ​ជា​អង្គដែល​យើង​ស្គាល់​ ដោយ​ស្និទ្ធ​ស្នាលៈ អ្នក​សំរ​ប​សំរួ​លរប​ស់​យើង​ជា​មួយ​ព្រះ​គ្រីស្ទ។ អនុវត្ត​ការ​និយាយ​ប្រាប់​រឿង​នៃ​ជំនឿ​អ្នក​ ដល់​អ្នក​ដែល​អ្នក​ស្រលាញ់​ និង​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ ដើម្បី​ឱ្យ​អ្នក​អាច​និយាយ​ប្រាប់​អ្នក​ផ្សេង​ទៀត​បាន​ច្បាស់។ —Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles