មិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង
ពីរបីឆ្នាំមុន ខ្ញុំបានទៅធ្វើតេស្ត៍រកមើលជម្ងឺមហារីក ហើយខ្ញុំមានការបារម្ភអំពីលទ្ធផលដែលនឹងចេញមក ។ ខ្ញុំថប់បារម្ភកាន់តែខ្លាំង នៅពេលខ្ញុំគិតថា ជាការពិតណាស់ ពួកគ្រូពេទ្យបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ ហើយពិតជាមានសមត្ថភាពខ្ពស់ ប៉ុន្តែ ពួកគេជាអ្នកដទៃ ដែលគ្មានទំនាក់ទំនងជាមួយនឹងខ្ញុំឡើយ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្ញុំបានភ្ញាក់ដឹងខ្លួន ពីការចាក់ថ្នាំសន្លប់ ខ្ញុំក៏បានឮសម្លេងភរិយាខ្ញុំនិយាយថា “ពិតជាអស្ចារ្យណាស់ បងសម្លាញ់ ។ គេពិនិត្យឃើញថា បងមិនមានឈឺអីទេ”។ ខ្ញុំក៏សម្លឹងមើលទឹកមុខញញឹមរបស់នាង ហើយក៏បានធូរស្បើយក្នុងចិត្ត ។ ត្រង់ចំណុចនេះ ខ្ញុំត្រូវការការធានាពីអ្នកដែលស្រឡាញ់ខ្ញុំ ។ មានការធានាស្រដៀងគ្នាមួយ ដែលបានត្រៀមទុកជាស្រេច សម្រាប់អ្នកដែលទុកចិត្តលើព្រះយេស៊ូវ ។ អ្នកជឿព្រះអាចមានការកម្សាន្តចិត្ត ដោយបានដឹងថា នៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនឡើង នៅនគរស្ថានសួគ៌ ព្រះយេស៊ូវដែលជាអ្នកដែលស្រឡាញ់ពួកគេយ៉ាងខ្លាំងក្រៃលែង ទ្រង់កំពុងរង់ចាំពួកគេ នៅទីនោះជាស្រេច ។ ក្នុងសៀវភៅសេចក្តីអធិស្ឋានរួម មានការសម្តែងអំពីសេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទម្នាក់ ដោយពាក្យថា “បន្ទាប់ពីខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ព្រះដ៏ប្រោសលោះនៃខ្ញុំ នឹងឲ្យខ្ញុំក្រោកឡើង ហើយក្នុងរូបកាយរបស់ខ្ញុំ ខ្ញុំនឹងបានឃើញព្រះ ខ្លួនខ្ញុំនឹងបានឃើញទ្រង់ដោយផ្ទាល់ភ្នែក ដ្បិតទ្រង់ជាមិត្រសម្លាញ់របស់ខ្ញុំ គឺមិនមែនជាអ្នកដទៃទេ”។ តើអ្នកកំពុងពិបាកចិត្ត ដោយសារជីវិតអ្នកនឹងត្រូវអស់ឬ? ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងនៅរង់ចាំទទួលអ្នក…
Read article