ការអធិស្ឋានដែលគ្មានការពិចារណា
ជួនកាល ខ្ញុំមានការខ្មាសអៀនចំពោះ សេចក្តីអធិស្ឋានរបស់ខ្លួនឯង ។ មានពេលជាញឹកញាប់ពេកហើយ ដែលខ្ញុំបានអធិស្ឋានដោយប្រើឃ្លាដដែលៗ ដែលដូចជាការសន្ទាឲ្យតែរួចពីមាត់ ជាជាងការប្រកបទាក់ទង ដោយយកចិត្តទុកដាក់ និងស្និទ្ធសា្នល ។ ខ្ញុំយល់ថា មានឃ្លាមួយដែលធ្វើឲ្យខ្ញុំធុញទ្រាន់ ហើយបានធ្វើឲ្យព្រះទ្រង់មិនសព្វព្រះទ័យ គឺឃ្លាថា “ព្រះអម្ចាស់អើយ សូមគង់នៅជាប់ជាមួយទូលបង្គំ”។ ក្នុងព្រះគម្ពីរ ព្រះអម្ចាស់បានសន្យាហើយថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ ។ ព្រះទ្រង់បានប្រទាននូវសេចក្តីសន្យានេះ ដល់លោកយ៉ូស្វេ គឺមុនពេលគាត់ហៀបនឹងដឹកនាំពួកអ៊ីស្រាអែល ចូលទឹកដីសន្យា(យ៉ូស្វេ ១:៥)។ ក្រោយមកអ្នកនិពន្ធព្រះគម្ពីរហេព្រើបានបញ្ជាក់ថា ព្រះទ្រង់បានប្រទានសេចក្តីសន្យានេះ ដល់អ្នកជឿគ្រប់រូបផងដែរ គឺដូចដែលមានចែងថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(១៣:៥)។ បរិបទនៃបទគម្ពីរទាំងពីរនេះ គឺចង់បង្ហាញឲ្យយើងដឹងថា ព្រះវត្តមានរបស់ព្រះ ចម្រើនកម្លាំងឲ្យយើងអាចអនុវត្តតាមបំណងព្រះទ័យទ្រង់ គឺមិនមែនធ្វើតាមបំណងចិត្តរបស់យើង ដូចដែលមានជាទូទៅ នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំនោះឡើយ ។ យកល្អ ខ្ញុំប្រហែលជាត្រូវអធិស្ឋានយ៉ាងដូចនេះវិញថា “ព្រះអម្ចាស់អើយ សូមអរព្រះគុណទ្រង់ ចំពោះព្រះវិញ្ញាណទ្រង់ដែលគង់សណ្ឋិត និងសព្វព្រះទ័យនឹងដឹកនាំទូលបង្គំ តាមផ្លូវដែលទ្រង់សព្វព្រះទ័យឲ្យទូលបង្គំទៅ ។ សូមកុំឲ្យទូលបង្គំនាំទ្រង់ទៅកន្លែងដែលទូលបង្គំចង់ទៅឡើយ ។ សូមកុំតាមបំណងចិត្តរបស់ទូលបង្គំ ឡើយ តែសូមឲ្យទូលបង្គំបន្ទាបខ្លួនចុះចូលនឹងបំណងព្រះទ័យទ្រង់វិញ”។ ការណាយើងធ្វើតាមបំណងព្រះទ័យព្រះ ទ្រង់នឹងគង់នៅជាមួយយើង…
Read article