ការចែកចាយព្រះបន្ទូល
លោកជើរី មែគម៉ូរីស(Jerry McMorris) បានចាប់ផ្តើមអានការសែត វល ស្ទ្រីត ជើណល(Wall Street Journal) កាលពី៥០ឆ្នាំមុន គឺនៅពេលគាត់នៅរៀន ។ ការកោតសរសើររបស់គាត់ចំពោះការបោះពុម្ភផ្សាយនោះ និងចំពោះអតីតសកលវិទ្យាល័យរបស់គាត់ បាននាំឲ្យគាត់បរិច្ចាកការសែតWSJ រាប់រយច្បាប់ ដល់និស្សិតរៀននៅសាលាពាណិជ្ជកម្ម ។ លោកមែគម៉ូរីស បានប្រាប់កាសែតប្រចាំតំបន់មួយថា “កាសែតនោះ បាននាំឲ្យខ្ញុំមានទស្សនៈវិស័យទូលំទូលាយ អំពីការអ្វីដែលកំពុងកើតឡើង នៅក្នុងពិភពនៃការធ្វើជំនួញ ហើយខ្ញុំក៏មានទម្លាប់អានកាសែតនោះ នៅក្នុងពេលចាប់ផ្តើមមុខជំនួញរបស់ខ្ញុំ ។ កាសែតនោះ បានជួយឲ្យពួកនិស្សិតយល់អំពីបញ្ហាពិតៗ ដែលកើតឡើងក្នុងពិភពនៃការធ្វើជំនួញ”។ មានមនុស្សជាច្រើនចូលចិត្តណែនាំអ្នកដទៃ ឲ្យអានស្នាដៃនិពន្ធ ដែលបានធ្វើឲ្យជីវិតពួកគេមានការផ្លាស់ប្តូរ ។ វាជារឿងធម្មតាទេ ដែលអ្នកដើរតាមព្រះគ្រីស្ទ ចូលចិត្តចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃនោះ ។ មានអ្នកខ្លះគាំទ្រការបកប្រែ និងចែកផ្សាយព្រះគម្ពីរ ទន្ទឹមនឹងនោះ មានអ្នកដទៃទៀតអញ្ជើញមិត្តភ័ក្រ្ត ឲ្យសិក្សាព្រះបន្ទូលព្រះជាមួយខ្លួន ។ មានវិធីសាស្រ្តជាច្រើន ដែលគេអាចប្រើ ដើម្បីចែកចាយសេចក្តីពិតរបស់ព្រះ ដល់មនុស្សដែលកំពុងស្រេកឃ្លានការលើកទឹកចិត្ត និងជំនួយ ។ គោលដៅរបស់យើង គឺត្រូវជួយអ្នកដទៃ ឲ្យបានពិសោធនឹងផលចំណេញដ៏អស្ចារ្យ ដែលយើងទទួលបាន…
Read article