ដល់ពេលដែលត្រូវពាក់គ្រឿងសឹក
ក្មេងប្រុសតូចម្នាក់បានដកស្រង់បទគម្ពីរ យកមកអាន ក្នុងសាលារៀនថ្ងៃអាទិត្យ នៅព្រះវិហារ ។ ខ្ញុំអាចដឹងយ៉ាងងាយថា វាមិនសូវចេះព្រះគម្ពីរទេ ។ វាបានដកស្រង់ព្រះគម្ពីរ អេភេសូរ ៦:១៧ ចេញពីការសិក្សារបស់យើងអំពីគ្រឿងសឹកខាងវិញ្ញាណ ដែលបទគម្ពីរនេះចែងថា “ចូរយក … ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល”។ នៅពេលវាព្យាយាមដកស្រង់ ខគម្ពីរយោង យកមកអាន វាក៏និយាយថា “ខ្ញុំមិនយល់ថា ខ្ញុំចាំបាច់ត្រូវទន្ទេញលេខខម្ពីរឲ្យចាំទេ ព្រោះលេខនោះ គឺគ្រាន់តែជាម៉ោង នៃថ្ងៃនេះប៉ុណ្ណោះ”។ នេះហើយជារបៀបដែលវាយល់ អំពីលេខនៃខគម្ពីរនោះ ព្រោះពេលនោះជិតដល់ម៉ោង ៦:១៧(ឬម៉ោង ៦ ១៧នាទី) ហើយ ។ ខ្ញុំក៏ញញឹម ហើយបើកព្រះគម្ពីរ ដើម្បីពន្យល់ឲ្យវាដឹងថា លេខនោះ គឺសំដៅទៅលើលេខរៀងជំពូក និងលេខខគម្ពីរទេ ។ ការស្គាល់ខគម្ពីរយោង នៅក្នុងព្រះគម្ពីរ គឺមានប្រយោជន៍ណាស់ ហើយទន្ទឹមនឹងនោះ ការកំណត់ចាំព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង គឺពិតជាសំខាន់ណាស់ដែរ(ទំនុកតម្កើង ១១៩:១១)។ ការទន្ទេញបទគម្ពីរឲ្យចាំ ជួយឲ្យយើងមានបទគម្ពីរទុកនៅក្នុងចិត្ត ដើម្បីឲ្យយើងអាចទប់ទល់នឹងការវាយប្រហាររបស់សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅពេលអារក្សល្បួងព្រះយេស៊ូវនៅក្នុងវាលរហោស្ថាន ព្រះយេស៊ូវទ្រង់តតាំងនឹងវា…
Read article