August 6, 2013

You are here:
ការអ្វីដែលគេមិនបានរំពឹងទុកជាមុន

អ្នក​ស្រីថូនី(Toni) កំពុង​ស្វែង​រក​អ្វី​មួយ​ដែល​ខ្លួន​ពិត​ជា​មិន​បាន​បាត់ ហើយ​​ក៏​បាន​រក​ឃើញ​អ្វី​ដែល​ខ្លួន​មិន​បាន​ស្វែង​ រកទៅ​វិញ ។​ ការនេះ​បាន​នាំ​ឲ្យ​មនុស្ស​មួយ​ក្រុម​​មាន​​ការ​ជំរុញ​ខាង​វិញ្ញាណ​មួយ ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន ។​ អ្នក​ស្រីធូនី​បាន​បើក​ការ​សិក្សា​ព្រះ​គម្ពីរ នៅ​ក្នុង​គ្លីនិក​ស្តា​លទ្ធភាព​អ្នក​ញៀន​ថ្នាំ​ និង​ញៀន​ស្រា​មួយ​កន្លែង ។​ មាន​ពេល​មួយ​​​គាត់​ក៏​បាន​ស្វែង​រក​ប័ណ្ណ​បើក​បរ​ដែល​ស្វាមី​​​គាត់បាន​បាត់​ ​។​ នៅ​ពេល​ដែល​គាត់​តាម​ដាន​​​រក​ទីកន្លែង ដែល​ប្តី​គាត់​បាន​ទៅ​ថ្ងៃ​មុន​ គាត់​ក៏​បាន​ទៅ​ដល់​មន្ទី​ពេទ្យ​មួយ ។​ គាត់​មិន​បាន​​រ​ក​​ឃើញ​ប័ណ្ណ​បើក​បរ​នៅ​ទីនោះ​ទេ ប៉ុន្តែ គាត់​បាន​ឃើញ​ក្រុម​ចម្រៀង​យុវជន​វិទ្យាល័យ​មួយ​ក្រុម ហើយ​​​ចម្រៀង​ថ្វាយ​បង្គំ​របស់​ពួ​ក​គេ បាន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពា​ល់​ចិត្ត ។​ គាត់​បាន​សុំ​ការអនុញ្ញាតពីលោក​នាយក ដើម្បីឲ្យ​ក្មេង​ជំទង់​មួយ​ក្រុម​នេះ ​ទៅ​ច្រៀង​ឲ្យ​ក្រុម​សិក្សា​ព្រះ​គម្ពីរ​របស់​គាត់​ស្តាប់ នៅ​ល្ងាច​​​នោះ ។​ ពួក​គេ​ក៏​បាន​ទៅ ហើយតាម​រយៈ​ភ្លេង និង​អត្ថន័យ​នៃ​បទ​ចម្រៀង ពួក​គេ​​ពិត​ជា​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម ក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ រ​បស់​ព្រះ ដល់​មនុស្ស​មួយ​ចំនួន​ ដែល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ។​ ចុះ​ចំណែក​ឯ​ប័ណ្ណ​បើក​ប​រ​មួយ​នោះ​វិញ? អ្នក​ស្រីថូនី​ក៏​បាន​រ​ក​វា​ឃើញ នៅ​លើ​កៅ​អី នៅ​ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ។​ គេ​ជឿ​ថា មូល​ហេតុ​តែ​មួយ ដែល​គាត់​បាន​ចេញ​ខាង​ក្រៅ​នៅ​ថ្ងៃ​នោះ​គឺ​ដើម្បី​ឲ្យ​ព្រះ​ទ្រង់​ដឹក​នាំ​គា​ត់​ ទៅ​ដល់​កន្លែង​មួយ ដែល​គាត់​បាន​ឮ​សម្លេង​ច្រៀងនៃ​ក្មេង​ជំទង់​មួយ​ក្រុម ដែល​អាច​ជួយ​ដល់​ក្រុម​របស់​គាត់ ដែល​កំពុង​ស្តាលទ្ធភាព​ឡើង​វិ​ញ​នោះ​ ។​ នៅ​ពេល​ព្រះ​ទ្រង់​នាំ​ផ្លូវ​យើង(សុភាសិត ១៦:៩)…

Read article