August 9, 2013

You are here:
ដូចជាហ្វូងចៀម

ក្នុង​​អំឡុង​ពេល​នៃ​ការ​បង្ហាញ​អំពី​ការ​គង្វាល​ចៀម ដោយ​ប្រើ​ឆ្កែ​ពូជបរដឺ ខូលី(Border Collie)មួយ​ក្បាល អ្នក​បង្វឹក​សត្វ​ឆ្កែ​នោះ​ បាន​ពន្យល់​ថា ដោយ​សារ​សត្វ​ចៀម​ពិតជាងាយ​នឹង​រង​គ្រោះ​ដោ​យ​សារ​សត្វ​ព្រៃ​យ៉ាង​ខ្លាំង នោះ​​ពួក​វា​ការពារ​ខ្លួន​ តាម​របៀ​ប​ជា​ចម្បង​មួយ គឺ​​ដោយ​នៅ​​ផ្តុំ​​គ្នា​ជា​​ក្រុម​​មួយ​យ៉ាង​​ណែន ។​ អ្នក​​បង្វឹក​នោះ​បាន​មាន​ប្រសាសន៍​ថា “សត្វ​ចៀម​ដែល​នៅ​តែ​ឯង នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ។​ នៅ​ពេល​សត្វ​ឆ្កែ​បណ្តើរ​ហ្វូង​ចៀម វា​តែង​តែ​កៀង​ចៀម​ទាំង​អស់​នោះ ឲ្យ​នៅ​ជុំ​គ្នា​ជា​និច្ច”។​ សេចក្តី​បង្រៀន​របស់​ព្រះ​គម្ពីរ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជា​អ្នក​​គង្វាល គឺ​ជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច ដែល​ឲ្យ​យើង​នឹក​ចាំ ថា​តើ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ប៉ុណ្ណា ​ក្នុង​សហគម​ន៍​នៃ​សេចក្តី​ជំនឿ ។​ អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ចែង​​អំពី​ការ​ភាស​ខ្លួន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ ដោយ​ពាក្យ​ថា “ទ្រង់​បាន​កៀង​​នាំ​​រាស្ត្រ​​ទ្រ​ង់​ចេញ​​ដូច​​ជា​​ចៀម ហើយ​​ដឹក​នាំ​​គេ​​នៅ​​ក្នុ​ង​ទី​រហោស្ថាន ដូច​ជា​ហ្វូង​សត្វ ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខសាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្របលើ​ពួក​ខ្មាំងសត្រូវ​គេ​វិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ហ្វូង​ចៀម​របស់​ព្រះ យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ទ្រង់ និង​ការ​ការ​ពារ​នៃ​ព្រះ​ហស្ថ​ទ្រង់​ ក្នុង​​ខណះ​ពេល​ដែល​​យើង​​ស្ថិត​ក្នុង​ការ​ហុំ​ព័ទ្ធ ដោយ​វត្ត​មាន​នៃ​គ្រីស្ទ​បរិស័ទ​ឯ​ទៀត ដែល​ជួយ​បាំង​ការពារ​យើង ។​ យើង​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ដែល​ធំ​ជាង ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​ព្រះ ដែល​​ក្នុង​នោះ យើង​មាន​សុវត្ថិភាព និង​ការ​ទទួល​ខុស​ត្រូវ ។​ យើង​មិន​បោះ​បង់​ចោល​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន ចំពោះ​ការ​គិត និង​ការ​ប្រព្រឹត្ត ក្នុង​នាម​ជា​សមាជិក​នៃ​ហ្វូង​ចៀម​ឡើយ​ ហើយ​ទន្ទឹម​នឹង​នោះ…

Read article