ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង
ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះចេហ្វ(Jeff) ។ ថ្ងៃមួយ កូនស្រីរបស់គាត់បានសុំឲ្យគាត់ចាត់ចែងមង្គលការរបស់នាង ។ ពួកគេមានសេចក្តីអំណរយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅកាន់កន្លែងរៀបអាពាហ៍ពិពាហ៍ ក្នុងទីតាំងដ៏ស្រស់ស្អាត និងគួរឲ្យរំភើបរីករាយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេជួបបញ្ហាធំ មួយ ។ ដោយសារមង្គលការនោះ មានពិធីជប់លៀងដ៏តូចមួយ នោះលោកចេហ្វនឹងត្រូវបំពេញតួរនាទីបីផ្សេងពីគ្នា ដែលអាចប៉ះពាល់គ្នា ។ គាត់នឹងបំពេញតួនាទីជាគ្រូផ្សំផ្គុំផង ជាឳពុកនៃកូនក្រមុំផង និងជាជាងថតរូបនៃមង្គលការផង! តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនកំពុងធ្វើការច្រើនមុខពេក ក្នុងពេលតែមួយដែរឬទេ? លោកយេត្រូបានយល់ថា កូនប្រសាររបស់គាត់ គឺលោកម៉ូសេ កំពុងតែមានបញ្ហាមួយនេះឯង(និក្ខមនំ ១៨)។ លោកម៉ូសេបានជួបការលំបាកយ៉ាងខ្លាំង ដោយសារគាត់ត្រូវដឹកនាំពួកអ៊ីស្រាអែលផង ដោះស្រាយរឿងជម្លោះឲ្យពួកគេផង និងធ្វើជាចៅក្រមដោះស្រាយបញ្ហាឲ្យមនុស្សមួយហ្វូងធំផង ។ នៅទីបំផុត លោកយេត្រូក៏បានមកជួបលោកម៉ូសេ ហើយប្រាប់គាត់ថា “ការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ”(ខ.១៨)។ គាត់ក៏បានផ្តល់យោបល់ដ៏ឆ្លាតវ័យ ដល់លោកម៉ូសេ គឺឲ្យអ្នកដឹកនាំដទៃទៀតដោះស្រាយរឿងក្តីតូចៗ ហើយទុកឲ្យលោកម៉ូសេដោះស្រាយរឿងក្តីធំៗ(ខ.២២)។ អ្នកអាចរៀនសូត្រតាមគំរូរបស់លោកម៉ូសេបាន ទោះបីអ្នកជាម្តាយម្នាក់ ដែលមានកូនតូចៗច្រើន ឬជានាយកប្រតិបត្តិដែលទទួលបន្ទុកលើសលប់ ក្នុងក្រុមហ៊ុន ឬក៏ជាអ្នកស្ម័គ្រចិត្តដែលទទួលបន្ទុកការងារច្រើនពេក ក្នុងពួកជំនុំក៏ដោយ ។ តើហេតុអ្វីបានជាអ្នកមិនស្វែងយល់ ដោយការអធិស្ឋាន…
Read article