ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ
ក្នុងដើមដំបូងនៃព្រះរាជកិច្ចនៃព្រះយេស៊ូវ អ្វីៗគ្រប់យ៉ាងមានការចាប់ផ្តើមយ៉ាងល្អប្រសើរ ។ ក្នុងព្រះគម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលព្រះបន្ទូលបញ្ជាក់ពីព្រះរវបិតាទ្រង់ថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់(ខ.១៧)។” បន្ទាប់មក ទ្រង់ជួបការលំបាកកាន់តែខ្លាំងឡើងៗ ។ បន្ទាប់ពីនោះ ទ្រង់ក៏បានជួបសេចក្តីល្បួង នៅក្នុងវាលរហោស្ថាន ដែលមិនបានកើតឡើងដោយចៃដន្យឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំទ្រង់ ទៅជួបប្រទះនឹងការប្រឈមមុខគ្នារវាងអំណាចនៃនគរស្ថានសួគ៌ និងស្ថាននរក ។ ជាការប្រសើរណាស់ ដែលជ័យជន្នះដែលព្រះយេស៊ូវទ្រង់មាន នៅពេលជួបសេចក្តីល្បួង បានផ្តល់នូវគំរូដ៏អស្ចារ្យ សម្រាប់ឲ្យយើងយកតម្រាប់តាម នៅពេលយើងដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងវាលរហោស្ថាន នៃការល្បួងដ៏គ្រោះថ្នាក់របស់សាតាំង ។ សូមកត់សំគាល់ថា មេល្បួង បានបញ្ឆោតព្រះយេស៊ូវ នៅពេលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ សាតាំងក៏ប្រើវិធីសាស្រ្តនេះ ដើម្បីល្បួងយើងផងដែរ ។ គឺវារង់ចាំពេលដែលយើងងាយនឹងរងគ្រោះ ដើម្បីលួងលោមយើង ដោយប្រើនុយ ដែលបញ្ឆោតឲ្យយើងប្រើផ្លូវកាត់ ដើម្បីឲ្យឆាប់មានភាពធូរស្បើយ និងមានឱកាសធ្វើឲ្យខ្លួនមានភាពរីកចម្រើន ។ នៅពេលយើងជួបនឹងបញ្ហាដូចនេះ យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ដោយប្រើព្រះគម្ពីរ ដើម្បីវាយបកទៅសាតាំងវិញ ! ព្រះយេស៊ូវទ្រង់ឆ្លើយតបចំពោះសេចក្តីល្បួង ដោយដកស្រង់បទគម្ពីរ ដែលចែងថា…
Read article