សត្វស្លាប ផ្កាឈូក និងខ្ញុំ
ក្នុងរឿងភាគមួយ ដែលគេបានចាក់ផ្សាយក្នុងកម្មវិធីទូរ-ទស្សន៍ កាលពីច្រើនឆ្នាំកន្លងមក មានប៉ូលីសជើងចាស់ម្នាក់ តែងតែនិយាយទៅកាន់ពួកមន្ត្រីប៉ូលីសវ័យក្មេង នៅពេលពួកគេកំពុងធ្វើដំណើរទៅកាន់ដងវិថី ដើម្បីទៅបំពេញកិច្ចការប្រចាំថ្ងៃថា “ពេលទៅដល់កន្លែងនោះ ចូរប្រយ័ត្ន!” នោះជាការឲ្យយោបល់ដ៏ល្អ ហើយក៏ជាពាក្យនៃសេចក្តីអាណិតផងដែរ ព្រោះគាត់បានដឹង ថាតើអាចមានការអ្វីខ្លះកើតឡើង ចំពោះពួកគេ ក្នុងពេលកំពុងបំពេញតួនាទីនោះ ។ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលដាស់តឿនស្រដៀងគ្នា ដល់អ្នកដើរតាមទ្រង់ផងដែរ ប៉ុន្តែ ទ្រង់បានប្រើពាក្យដែលខ្លាំងជាង ។ ព្រះគម្ពីរលូកា ជំពួក ១១ បានបញ្ចប់ ដោយពាក្យដាស់តឿនថា “ពួកអាចារ្យ និងពួកផារេស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើនទៅទៀត”(ខ.៥៣)។ នៅក្នុងបទគម្ពីរជាបន្ទាប់ទៀត លោកលូកាបានចែងថា ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ដោយព្រះទ័យអាណិតដើម្បីឲ្យពួកគេមានការ“ប្រុងប្រយ័ត្ន” (១២:១) ប៉ុន្តែ មិនមែនឲ្យពួកគេមានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ(ខ.៤-៧,២២)។ ក្នុងបទគម្ពីរនោះ ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងមើលថែ ការពារ និងយកព្រះទ័យទុកដាក់ចំពោះពួកគេ នៅពេលពួកគេចូលទៅក្នុងលោកិយ ។ ទ្រង់បានផ្តល់ការធានាដល់ពួកគេថា ដោយសារទ្រង់មានព្រះទ័យទុកដាក់ចំពោះការដ៏សាមញ្ញៗ ដូចជា សត្វស្លាប និងផ្កាឈូកជាដើម នោះពួកគេក៏អាចជឿជាក់ថា ទ្រង់នឹងមើលថែរ “ហ្វូងចៀមដ៏តូចរបស់ទ្រង់” ដែលមានទៅដោយអ្នកជឿនោះផងដែរ(ខ.២៣-៣២)។ យើងមិនអាចដឹងអំពីពេលអនាគតបានទេ ។…
Read article