ចូរចូលមកចុះ !
កម្មវិធីទូរទស្សន៍ នៅប៉ុស្តិ៍ប្រវត្តិសាស្រ្ត(History Channel) បានធ្វើការចាក់ផ្សាយជាពិសេស អំពីអាកាសយាន្តដ្ឋាន ដែលអស្ចារ្យបំផុតក្នុងពិភពលោក ។ អាកាសយាន្តដ្ឋាន ដែលខ្ញុំចាប់អារម្មណ៍ បានឈប់ដំណើរការទៀតហើយ គឺអាកាសយាន្តដ្ឋានមួយនោះឯង ដែលខ្ញុំធ្លាប់ជិះយន្តហោះចុះចត ។ ខ្ញុំយល់ស្របចំពោះមតិដែលថា អាកាសយាន្តដ្ឋានកៃ តាក់(Kai Tak) នៅទីក្រុងហុងកុង បានធ្វើឲ្យអ្នកដំណើរព្រឺព្រួច ហើយពិតជាធ្វើឲ្យអាកាសយាន្តនិកមានការលំបាក ពេលចុះចត ។ បើសិនជាយន្តហោះដែលអ្នកជិះ ត្រូវធ្វើដំណើរតាមទិសដៅមួយ ដើម្បីចុះចតនៅទីនោះ វាត្រូវហោះរំលងអាគារខ្ពស់ៗ ហើយអ្នកត្រូវសង្ឃឹមថា វានឹងចុះចតដោយជោគជ័យ គឺមិនត្រូវធ្លាក់ចូលទៅក្នុងសមុទ្រឡើយ ។ តែបើវាត្រូវចុះចតតាមទិសដៅមួយទៀតវិញ នោះវានឹងហាក់ដូចជាកំពុងហោះសំដៅទៅបុកភ្នំអញ្ចឹង ។ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលបានឮអាកាសយន្តនិកមួយរូប ដែលធ្លាប់ដឹកអ្នកដំណើរជាច្រើនចូលអាកាសយាន្តដ្នាកកៃ តាក់ មានប្រសាសន៍ថា “ខ្ញុំនឹកពេលដែលខ្ញុំបើកយន្តហោះចុះ ក្នុងអាកាសយាន្តដ្ឋាននោះ”។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំយល់ពីន័យរបស់គាត់ ។ ក្នុងនាមជាអាកាសយាន្តនឹកម្នាក់ គាត់ដឹងអំពីការលំបាកដែលគាត់ត្រូវប្រឈមមុខ ។ គាត់មានទំនុកចិត្តក្នុងការបើកបរ ដោយសារគាត់ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងពឹងផ្អែកទៅលើអ្នកដែល នាំផ្លូវគាត់ចូលទៅក្នុងអាកាសយាន្តដ្នាននោះ ។ មានពេលជាច្រើនដងពេកហើយ ដែលយើងគេចចេញពីការប្រឈមមុខនឹងការលំបាក ។…
Read article