ពិភពសត្វស្រម៉ោច
ក្នុងនាមខ្ញុំជានាយកនៃសកលវិទ្យាល័យ ថ្ងៃចែកសញ្ញាប័ត្រ គឺស្ថិតក្នុងចំណោមថ្ងៃដែលពិសេសបំផុត ។ ថ្ងៃមួយ នៅពេលខ្ញុំកំពុងដើរទៅកាន់ពិធីចែកសញ្ញាប័ត្រ ខ្ញុំមានចិត្តរំភើបរីករាយ នៅពេលខ្ញុំគិតថា និស្សិតដែលបានបញ្ចប់ការសិក្សា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅក្នុងលោកិយ ដោយអំណាចបំផ្លាស់បំប្រែ នៃនគររបស់ព្រះគ្រីស្ទ ។ នៅតាមផ្លូវដើរ ខ្ញុំបានកត់សំគាល់ពួកសត្វស្រម៉ោចដ៏ឧស្សាហ៍ព្យាយាម កំពុងរវល់វាទៅមក ដើម្បីបំពេញកិច្ចការជាប្រចាំថ្ងៃរបស់ខ្លួន ។ ខ្ញុំក៏គិតថា សត្វស្រម៉ោចទាំងនោះ មានកិច្ចការដែលសំខាន់ជាងការធ្វើសំបុក នៅក្នុងពំនូកខ្សាច់នោះទៅទៀត ។ យើងងាយនឹងវង្វេងនៅក្នុងពិភពនៃសត្វស្រម៉ោច ពោលគឺនៅពេលដែលយើងមានការរវល់យ៉ាងខ្លាំង នឹងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន នាំឲ្យខកខានមិនបានអរសប្បាយនឹងទិដ្ឋភាពដ៏ធំជាង នៃកិច្ចការដែលព្រះទ្រង់កំពុងធ្វើនៅទូទាំងពិភពលោក ។ ខ្ញុំបានទទួលដំណឹងថា ការងារនៃព្រះវិញ្ញាណ កំពុងមានភាពផុសផលនៅទូទាំងតំបន់អាមេរិកខាងត្បូង ។ ក្នុងមួយថ្ងៃៗ មានមនុស្សរាប់ពាន់នាក់ទទួលជឿព្រះ នៅទ្វីបអាហ្រិក ។ គ្រីស្ទបរិស័ទដែលគេបៀតបៀន កំពុងមានការរីកលូតលាស់ ហើយតំបន់អាស៊ីកំពុងមានការកក្រើក ដោយសារចលនាដំណឹងល្អ ! តើដំណឹងទាំងនេះ បានដក់ជាប់នៅក្នុងចិត្តអ្នក ក្នុងការអធិស្ឋានរបស់អ្នក និងក្នុងការចាយវាយរបស់អ្នកឬទេ? ពេលខ្ញុំគិតអំពីការមានទម្លាប់ផ្តោត ទៅលើការដែលមិនសូវសំខាន់ ខ្ញុំក៏បាននឹកចាំអំពីការដែល សាវ័កប៉ុលធ្វើរបាយការណ៍ថា “អ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ”(២ធីម៉ូថេ ៤:១០)។ ខ្ញុំឆ្ងល់…
Read article