នាឡិការបស់ជីតាខ្ញុំ
នៅឆ្នាំ ១៨៧៦ លោកហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធបទ “នាឡិការរបស់ជីតាខ្ញុំ”។ បទចម្រៀងនេះ បានពិពណ៌នាអំពីនាឡិការរបស់ជីតាម្នាក់ ដែលដើរយ៉ាងស្មោះត្រង់ តាមជីវិតរបស់ម្ចាស់វា ។ គាត់បានបកស្រាយអំពីវ័យកុមារ វ័យជំទង់ និងវ័យចំណាស់ នៅក្នុងបទចម្រៀងដែលនិយាយអំពីពេលវេលានេះ ។ គឺដូចដែលគាត់បានសរសេរថា : អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ ទីក តក់ ទីក តក់ ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់ ទីក តក់ ទីក តក់ តែជីវិតត្រូវចប់យ៉ាងខ្លី នៅពេលស្លាប់ក្នុងវ័យជរា ។ ការដើរឥតឈប់ឈរនៃនាឡិការ បានរំឭកឲ្យយើងដឹងថា ពេលវេលានៅលើផែនដីនេះ គឺមានកំណត់ ។ ទោះបីជាជីវិតមានក្តីអំណរ និងការឈឺចាប់ក៏ដោយ ក៏ពេលវេលានៅតែដើរទៅមុខជានិច្ច ។ សម្រាប់យើងដែលជាអ្នកជឿព្រះ ពេលវេលាដែលយើងមាននៅលើផែនដីនេះ គឺជាឱកាសសម្រាប់ទទួលនូវប្រាជ្ញា ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានចែងថា “សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ ដើម្បីរាប់ចំនួនថ្ងៃនៃជីវិតរបស់យើង យើងត្រូវសួរខ្លួនឯងនូវសំណួរដូចនេះថា…
Read article