ការផ្តោតទៅលើភាពយុត្តិធម៌
អស់រយៈពេល ១៣៥ឆ្នាំ មកហើយ ដែលកីឡាបេសប៊ល មាននៅក្នុងសហរដ្ឋអាមេរិក តែមានអ្នកចោលកូនបាល់តែ២០នាក់ប៉ុណ្ណោះ ដែលបានប្រកួតបានយ៉ាងល្អឥតខ្ចោះ ។ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១០ លោកអាមែនដូ កាឡារ៉ាហ្កា(Armando Galarraga) ហៀបនឹងក្លាយទៅជាកីឡាករទី២១ទៅហើយ ប៉ុន្តែ កំហុសរបស់អជ្ញាកណ្តាល បានរារាំងមិនឲ្យគាត់សម្រេចក្តីស្រម៉ៃ ដែលអ្នកចោលកូនបាល់គ្រប់រូបសុទ្ធតែប្រាថ្នាចង់បានផងដែរនោះ ។ ការចាក់បង្ហាញរូបភាពយឺតៗឡើងវិញ បានបង្ហាញអំពីការពិត ។ ទោះបីជាក្រោយមក អាជ្ញាកណ្តាលបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយសុំការអភ័យទោសពីលោកឡារ៉ាហ្កាក៏ដោយ ក៏គេនៅតែមិនអាចកែប្រែសេចក្តីសម្រេច ក្នុងការប្រកួតបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកកាឡារ៉ាហ្កា នៅតែមានទឹកមុខស្ងប់រំងាប់ ហើយបង្ហាញនូវការអាណិត ដល់អាជ្ញាកណ្តាល ហើយមិនដែលរិះគន់គាត់ឡើយ ។ អ្នកគាំទ្រ កីឡាករដទៃទៀត និងអ្នកនិពន្ធអំពីកីឡា បានមានការភ្ញាក់ផ្អើល នៅពេលដឹងថា លោកអាមែនដូមិនបានសងសឹកឡើយ ។ បើសិនជាយើងទទូចចង់ឲ្យគេ មានភាពយុត្តិធម៌ចំពោះខ្លួនយើង នោះយើងនឹងអាចក្លាយទៅជាខឹង ហើយនឿយណាយ ។ ប៉ុន្តែ នៅពេលយើងឱបក្រសោបយកប្រាជ្ញាក្នុងព្រះគម្ពីរ នោះយើងនឹងស្វែងរកភាពសុខសាន្តឲ្យអ្នកដទៃវិញ ។ ព្រះគម្ពីរសុភាសិតបានត្រាសហៅឲ្យយើង “ស្គាល់ប្រាជ្ញា…
Read article