ការវាស់ស្ទង់មើលការរីកចម្រើន
នៅពេលដែលសិស្សវិទ្យាល័យម្នាក់ បានព្យាយាមប្រើទែម៉ូ-ម៉ែត្រ(ឧបករណ៍វាស់កម្តៅ) ដើម្បីវាស់ប្រវែងតុ គ្រូរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅក្នុងការបង្រៀនអស់រយៈពេល១៥ឆ្នាំ លោកដេវ(Dave)បានជួបប្រទះនឹងស្ថានភាពដ៏គួរឲ្យសោកសៅ និងគួរភ្ញាក់ផ្អើលជាច្រើន ។ ប៉ុន្តែ គាត់នៅតែមានការភ្ញាក់ផ្អើល នៅពេលដែលមានសិស្សម្នាក់ អាចឡើងថ្នាក់ ចូលដល់កម្រិតវិទ្យាល័យបាន ដោយមិនអាចដឹងអំពីភាពខុសគ្នារវាងបន្ទាត់ និងទែម៉ូមែត្រ ។ នៅពេលមិត្តភ័ក្រខ្ញុំម្នាក់ បានប្រាប់ខ្ញុំអំពីរឿងនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះសិស្សម្នាក់នោះ និងសិស្សដទៃទៀត ដែលមានលក្ខណៈដូចជាគាត់ដែរ គឺចំពោះអ្នកដែលមានភាពអន់ថយយ៉ាងខ្លាំង នៅក្នុងការអប់រំ ។ ពួកគេមិនអាចរីកចម្រើនទៅមុខបាន ដោយសារពួកគេមិនទាន់ចេះមេរៀនមូលដ្ឋាន នៃការរស់នៅជាប្រចាំថ្ងៃ ។ បន្ទាប់មក ខ្ញុំមានការជញ្ជឹងគិត ដោយចោទសួរខ្លួនឯងថា តើមានពេលដែលយើងក៏បានធ្វើខុសដូចពួកគេដែរទេឬអី? គឺនៅពេលយើងប្រើឧបករណ៍ខុស ដើម្បីវាស់ស្ទង់វិញ្ញាណ ។ ឧទាហរណ៍ តើយើងធ្លាប់បានសន្និដ្ឋានថា ព្រះវិហារដែលមានធនធានច្រើនបំផុត គឺជាព្រះវិហារដែលមានពរបំផុតទេឬអី? តើយើងធ្លាប់គិតថា គ្រូអធិប្បាយដែលមានប្រជាប្រិយភាព គឺជាគ្រូគង្វាលដែលមានការកោតខ្លាចព្រះ ខ្លាំងជាងគ្រូគង្វាលដែលមានពួកជំនុំតិចជាងទេឬអី? ដើម្បីឲ្យយើងអាចវាស់ស្ទង់ស្ថានភាពខាងវិញ្ញាណរបស់យើង ឲ្យបានត្រឹមត្រូវ យើងត្រូវវ៉ាស់ស្ទង់មើលគុណភាពនៃជីវិតរបស់យើង ដើម្បីឲ្យបានដឹង ថាតើយើងមានចិត្តសុភាព ស្លូតបូតគ្រប់ជំពូកឬក៏អត់(អេភេសូរ ៤:២)។ “ការដែលយើងចេះទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២) គឺជាសញ្ញាបញ្ជាក់ថា យើងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ…
Read article