ប៉ា!
មានក្មេងប្រុសម្នាក់ឈ្មោះចេមស៍(James) ដែលមានអាយុ២២ខែ កំពុងដើរនាំមុខគ្រួសាររបស់ខ្លួន យ៉ាងមានទំនុកចិត្ត នៅតាមផ្លូវចូល នៅក្នុងព្រះវិហារដ៏ធំរបស់ពួកគេ។ ឳពុករបស់ចេមស៍បានតាមមើលវាជាប់ជានិច្ច នៅពេលដែលវាដើរតេសតាស់ៗ នៅក្នុងចំណោម “មនុស្សធំ” មួយហ្វូងធំនោះ។ ភ្លាមៗនោះ ក្មេងតូចម្នាក់នេះក៏ស្លន់ នៅពេលវារកមើលឳពុករបស់វាមិនឃើញ ។ វាក៏ឈប់ ដើម្បីរកមើលជុំវិញខ្លួនវា ហើយក៏ចាប់ផ្តើមស្រែកឡើងថា “ប៉ា ប៉ា!” ឳពុករបស់វាក៏ប្រញាប់មករកវាភ្លាម ហើយចេមស៍ ដែលជាក្មេងតូចម្នាក់នេះ ក៏ឈោងទៅរកដៃគាត់ ហើយគាត់ក៏ឱបវាយ៉ាងណែន ។ ចេមស៍ក៏បានស្ងប់ចិត្តវិញភ្លាម ។ ព្រះគម្ពីរពង្សាវតាក្សត្រខ្សែទីពីរ បានបកស្រាយអំពីរឿងរបស់ស្តេចហេសេគា ដែលបានឈោងទៅរកព្រះ ដើម្បីឲ្យទ្រង់ជួយ(១៩:១៥) ។ ស្តេចសានហេរីបនៃនគរអាសស៊ើរ បានគម្រាមស្តេចហេសេ-គា និងរាស្រ្តនៃនគរយូដាថា “កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯង … ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ”(ខ.១០-១១)។ ស្តេចហេសេគាក៏ចូលក្នុងព្រះវត្តមានព្រះអម្ចាស់ ហើយអធិស្ឋានទូលសូមការប្រោសលោះ ដើម្បី “ឲ្យនគរទាំងអស់ក្នុងលោកិយ បានដឹងថា ទ្រង់គឺជាព្រះអម្ចាស់ដ៏ជាព្រះ”(ខ.១៤-១៩)។ ព្រះអម្ចាស់ទ្រង់ក៏ឆ្លើយតបការអធិស្ឋាននោះ ដោយចាត់ទេវតានៃព្រះអម្ចាស់ ឲ្យប្រហារពួកខ្មាំងសត្រូវ ហើយស្តេចសានហេរីបក៏បានដកថយវិញ(ខ.២០-៣៦)។…
Read article