មេរៀននៃការយំ
តើអ្នកធ្លាប់ឈឺចាប់នៅក្នុងចិត្តដែរឬទេ? តើមានអ្វីធ្វើឲ្យចិត្តរបស់អ្នកឈឺចាប់? តើភាពព្រៃផ្សៃ? បរាជ័យ? ភាពមិនស្មោះត្រង់? ឬក៏ការខាតបង់? ការឈឺចាប់នោះប្រហែលជាបាននាំឲ្យអ្នកចូលទៅកន្លែងងងឹត ដើម្បីយំហើយ ។ ការយំគឺជាការល្អទេ ។ លោកចច មែកដូណាល់(Geor-ge MacDonald) ដែលជាគ្រូអធិប្បាយជនជាតិស្កត់ បានមានប្រសាសន៍ថា “មានតែទឹកភ្នែកទេ ដែលអាចព្យាបាលការយំសោកបាន”។ ការយំតែបន្តិចបន្តួច ក៏មានប្រយោជ៍ដែរ ។ ព្រះយេស៊ូវទ្រង់បានព្រះកន្សែង នៅមាត់ផ្នូររបស់លោកឡាសា(យ៉ូហាន ១១:៣៥) ហើយទ្រង់ក៏បានព្រះកន្សែងជាមួយយើងដែរ(ខ.៣៣)។ ទ្រង់ក៏ឈឺចាប់ព្រះទ័យផងដែរ ។ ទឹកភ្នែករបស់យើងបាននាំឲ្យព្រះអម្ចាស់ទ្រង់បង្ហាញសេចក្តីសប្បុរស ដែលពេញដោយសេចក្តីស្រឡាញ់ និងការមើលថែរដ៏ស្រទន់ ។ ទ្រង់ជ្រាបអំពីបញ្ហារបស់យើង ហើយទ្រង់ក៏ជ្រាបអំពីការគេងមិនលក់របស់យើងផងដែរ ។ ព្រះទ័យទ្រង់បានឈឺចាប់ នៅពេលយើងទួញសោក ។ ទ្រង់ជាព្រះដ៏កម្សាន្តចិត្ត ដែលជួយឲ្យយើងធូរស្បើយ នៅពេល “មានទុក្ខវេទនា”(២កូរិនថូស ១:៣-៤) ហើយទ្រង់បានប្រើរាស្រ្តទ្រង់ ឲ្យកម្សាន្តចិត្តគ្នាទៅវិញទៅមក ។ ទោះជាយ៉ាងណាក៏ដោយ ការស្រក់ទឹកភ្នែក និងការកម្សាន្តចិត្ត គឺកើតមានឡើងម្តងហើយម្តងទៀត យ៉ាងញឹកញាប់ណាស់ នៅក្នុងជីវិតរបស់យើង ។ ដូចនេះ ការកម្សាន្តចិត្ត ដែលយើងមានពេលបច្ចុប្បន្ន…
Read article