ការដែលប្រសើរជាង ផ្នត់គំនិតរបស់យើង
លោកបណ្ឌិត ជែក មេហ្ស៊ីរ៉ូ(Jack Mezirow) ជាសាស្រ្តាចារ្យកិត្តិយស ដែលបានចូលនិវត្ត នៅមហាវិទ្យាល័យគរុកោសល្យមួយ ។ គាត់ជឿថា ដើម្បីរួមចំណែកនៅក្នុងការជួយដល់ការសិក្សារបស់មនុស្សពេញវ័យ យើងត្រូវជំរុញផ្នត់គំនិតរបស់យើង ឲ្យមានការផ្លាស់ប្តូរ ហើយត្រួតពិនិត្យការយល់ដឹងរបស់យើង ដោយការរិះគិត ។ បណ្ឌិតមេហ្ស៊ីរ៉ូបានមានប្រសាសន៍ថា មនុស្សពេញវ័យមានការសិក្សាល្អបំផុត នៅពេលពួកគេជួបប្រទះនឹង “ការវង្វេងនៅក្នុងស្ថានភាពដែលខ្លួនត្រូវធ្វើការជ្រើសរើស” ដែលនោះជាការមួយ ដែល“ជួយឲ្យអ្នកគិតបានស៊ីជម្រៅ ដោយផ្អែកទៅលើការសន្និដ្ឋានដែលអ្នកបានទទួល”។ ការនេះគឺផ្ទុយនឹងការនិយាយថា “ខ្ញុំបានសម្រេចចិត្តហើយ ដូចនេះ កុំបើកបង្ហាញការពិត ដើម្បីឲ្យខ្ញុំយល់ច្រឡំឡើយ”។ ពេលដែលព្រះយេស៊ូវទ្រង់ប្រោសជម្ងឺ នៅថ្ងៃឈប់សម្រាក ទ្រង់បានកែរប្រែផ្នត់គំនិត ដែលអ្នកដឹកនាំសាសនាជាច្រើននាក់ បានប្រកាន់យក ជាយូរណាស់មកហើយ ហើយពួកគេក៏បានព្យាយាមបញ្ឈប់ទ្រង់(យ៉ូហាន ៥:១៦-១៨)។ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់ពួកគេថា “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ច អំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ”(ខ.៣៩-៤០)។ លោកអូសវ៉ល ឆេមប័រ(Oswald Chambers) បានសង្កេតឃើញថា “ព្រះទ្រង់មានវិធីបង្ហាញនូវសេចក្តីពិត ដែលទាស់ប្រឆាំងនឹងទ្រឹស្តីរបស់មនុស្ស បើសិនជាទ្រឹស្តីទាំងនោះ រារាំងមិនឲ្យទ្រង់ជួយសង្រ្គោះវិញ្ញាណរបស់អ្នកនោះ”។ បទពិសោធន៍លំបាក់ៗ នាំឲ្យយើងចោទសួរអំពីការសន្និដ្ឋានរបស់យើង អំពីព្រះអម្ចាស់…
Read article