កិច្ចការដ៏សំខាន់
ថ្មីៗនេះគេបានចាត់តាំង ឲ្យខ្ញុំទៅបំពេញមុខនាទីជាគណៈវិនិច្ឆ័យ ។ កិច្ចការនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ហើយត្រូវចំណាយពេលច្រើនផង តែក៏ជាកិច្ចការដ៏សំខាន់ផងដែរ ។ ក្នុងអំឡុងពេលនៃការប្រជុំ នៅថ្ងៃទីមួយ ចៅក្រមបានបង្រៀនយើង អំពីការទទួលខុសត្រូវនៃកិច្ចការនោះ ។ យើងនឹងត្រូវអង្គុយនៅក្នុងទីជំនុំជម្រះក្តី ឲ្យមនុស្សដែលមានជម្លោះ(តុលាការខាងរដ្ឋបវេណី) ឬជំនុំជម្រះអ្នកដែលត្រូវបានចោទប្រកាន់ថាមានទោសឧក្រិដ្ឋ(តុលាការព្រហ្មទណ្ឌ)។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅមានការខ្វះខាត នៅក្នុងកិច្ចការដែលខ្ញុំកំពុងបំពេញនេះ ។ ការសម្រេចក្តីឲ្យអ្នកដទៃ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នកនោះ ដូចនេះ វាមិនមែនជារឿងធម្មតាទេ ។ យើងជាមនុស្សដែលមិនល្អឥតខ្ចោះឡើយ ដូចនេះ យើងមិនអាចធ្វើការជំនុំជម្រះក្តី ឲ្យបានត្រឹមត្រូវជានិច្ចឡើយ ។ ប្រព័ន្ធតុលាការនៅក្នុងពិភពលោកយើង អាចជួបការលំបាក ហើយមានការចុះខ្សោយ ដោយសារកំហុសឆ្គង ដែលមនុស្សយើងមាននៅក្នុងការគ្រប់គ្រង ប៉ុន្តែ យើងអាចទុកចិត្តព្រះជានិច្ច ដ្បិតទ្រង់មានប្រាជ្ញា និងយុត្តិធម៌ដ៏អស្ចារ្យ ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានច្រៀងថា “ព្រះយេហូវ៉ាគ្រប់គ្រង ឯលោកីយ៍ក៏បានតាំងមាំមួននៅ នឹងរង្គើមិនបានឡើយ ទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍ដោយទៀងត្រង់”(ទំនុកតម្កើង ៩៦:១០)។ ព្រះទ្រង់ជំនុំជម្រះដោយសេចក្តីសុចរិត ព្រោះទ្រង់មានសេចក្តីយុត្តិធម៌ដ៏ឥតខ្ចោះ ហើយមានលក្ខណៈសម្បត្តិដ៏គ្រប់លក្ខណ៍ ។ យើងអាចទុកចិត្តព្រះ ក្នុងពេលឥឡូវនេះបាន នៅពេលជីវិតរបស់យើងជួបភាពអយុត្តិធម៌ ដោយដឹងថា ទ្រង់នឹងជំនុំជម្រះការទាំងអស់…
Read article