កាន់តែអាក្រក់ជាងមុខ

ខ្ញុំបាន​ធ្វើខុ​ស​ទៀត​ហើយ ។​ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​សម្អាត​ការិយ៉ាល័យ​របស់​ខ្ញុំ ។​ ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​ជម្នះ​អារម្មណ៍នេះ​នៅ​ឡើយ​ផង ស្រាប់​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរ​ញ៉ៃ​កាន់​តែ​ខ្លាំង​ឡើងទៅ​ហើយ ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​គំនរ​មួយ ក្លាយ​ជា​គំនរ​ជា​ច្រើន​ទៀត នៅ​ពេល​ខ្ញុំ​បាន​ចាប់​ផ្តើម​ដាក់​សៀវភៅ ក្រដាស់​ឯកសារ និង​ទស្សនាវដ្តី ឲ្យ​ត្រូវ​តាម​ប្រភេទ​របស់​វា ។​ នៅ​ពេល​មាន​ភាព​រញ៉ៃរ​ញ៉ៃ​កាន់​តែ​ខ្លាំង​ដូច​នេះ ខ្ញុំ​ក៏​មាន​ចិត្ត​សោក​ស្តាយ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំបា​នចាប់​ផ្តើម​ធ្វើ​នេះ ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​​មិន​អាចឲ្យ​​ពេល​វេលា​ដើរ​ថយ​ក្រោយ​បាន​ឡើយ ។​

ពេល​ដែល​​ព្រះ​ទ្រ​​ង់​បាន​ជ្រើស​តាំង​​លោក​ម៉ូសេ ឲ្យ​ទៅ​រំដោះ​​ពួក​សាសន៍​ហេព្រើ ឲ្យ​រួច​ពី​របប​ទាស​ភាព ពួកគេ​ក៏​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង​ផង​ដែរ ។​ គេ​ពិត​ជា​​ដឹងច្បាស់​ថា លោក​ម៉ូសេ​ចាំ​បាច់​ត្រូវ​សម្រេច​កិច្ចការ​នេះ​ ។​ ពួក​បណ្តាជន​បាន​ស្រែក​អំពាវ​នាវ ឲ្យ​ព្រះ​ជួយ(និក្ខមនំ ២:២៣)។ លោក​ម៉ូសេ​ក៏​បាន​ព្រម​ទៅ​គាល់​ស្តេច​ផារ៉ោន ដោយ​កា​រ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ធ្វើ​ជា​តំ​ណាង​ឲ្យ​ពួក​សាសន៍​ហេព្រើ ។​ ការ​ប្រឈម​មុខ​ដា​ក់​គ្នា​ពេល​នោះ មិន​ទ​ទួល​បាន​លទ្ធផល​ល្អ​ទេ ។​ ស្តេច​ផារ៉ោន​មិន​ព្រមបើក​ឲ្យ​ពួក​បណ្តាជន​ចេញ​ទៅ​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​អង្គ​នេះ​ថែម​ទាំង​បា​ន​ធ្វើ​ការ​ទៀម​ទា​​ជាច្រើន​ទៀត មក​លើ​ពួក​គេ ដោយ​គ្មាន​ហេតុ​ផល ។ លោក​ម៉ូសេ​ក៏​បាន​ទូល​សួរ​ព្រះ ព្រោះគាត់មិនដឹង ថាតើកិច្ច​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​នោះ គឺ​ជា​កិច្ចការ​ដែល​ខ្លួន​គួរ​ធ្វើ​ឬ​ក៏​អត់​ឡើយ(៥:២២-២៣)។ ទាល់​តែ​ដល់​ពេល​ដែល​មាន​បញ្ហា​កាន់​តែ​ច្រើន​ថែម​ទៀត បាន​កើត​ឡើង​ចំពោះ​ប្រជាជន​អេស៊ីព្ទ​ជា​ច្រើន​នាក់ ទើប​ស្តេច​ផារ៉ោន​ព្រម​បើក​ឲ្យ​ពួក​បណ្តា​ជន​ចេញ​ទៅ ។​

ពេល​ណា​ដែល​យើង​ចាប់​ផ្តើម​ធ្វើ​កា​រ​ល្អ ដោយ​​ដឹង​​ច្បាស់​​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ចំពោះ​ការ​នោះ នោះ​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ឡើង មុន​ពេល​ដែល​វា​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន ។​ ការ​នេះ​មិន​បាន​បញ្ជាក់​ថា យើង​បាន​ធ្វើ​ខុស​នោះ​ទេ តែ​វា​គ្រាន់​តែ​រំឭក​យើង ឲ្យ​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ ដើម្បី​សម្រេច​នូវ​ការ​គ្រប់​យ៉ាង ។​ – Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles