October 11, 2013

You are here:
ព្រះ​ដែល​គេ​បាន​ភ្លេច

ក្នុង​គោល​ជំនឿ​នៃ​ពួក​សាវ័ក មាន​សេចក្តី​ចែង​មក​ថា “ខ្ញុំ​ជឿ​លើ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ”។​ លោកចេ ប៊ី ភីលីព(J.B.Philip)​​​ បាន​មាន​ប្រសាស​ន៍​ថា “ពេល​ណា​​យើង​ថ្លែង​ដូច​នេះ នោះ​គឺ​មាន​ន័យ​ថា យើង​ជឿ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ជា​ព្រះ​ដ៏​រស់ដែល​ទ្រង់​អាច និង​​សព្វ​​ព្រះ​ទ័យ​​នឹង​​យាង​ចូល​គ​ង់​​ក្នុង​​ជីវិ​ត​មនុស្ស​​ម្នាក់​ៗ ​ដោយ​​ផ្ទាល់​​ៗ​ខ្លួន ហើយ​បំផ្លាស់​បំប្រែ​ជីវិ​ត​ពួក​គេ”។​ ជួន​កាល​យើង​ភ្លេច​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​មិន​មែន​ជា​អំណាច ដែល​គ្មាន​លក្ខណៈ​ជា​អង្គបុ​គ្គ​លនោះ​ទេ ។​ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ទ្រង់​ជា​ព្រះ ។​ ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​យ៉ាង​រប​ស់​ព្រះ ពោល​គឺ​ទ្រង់​មាន​វត្ត​មាន​នៅ​គ្រប់​ទីកន្លែង​(ទំនុក​តម្កើង ១៣៩:៧-៨) ទ្រង់​ជ្រាប​អំពី​គ្រប់​ការ​ទាំង​អស់​(១​កូរិន​-ថូស ២:១០-១១) ហើយ​ទ្រង់​មាន​គ្រប់​អំណាច​ចេស្តា​(លូកា ១:៣៥)។ ទ្រង់​ក៏​ធ្វើ​ការ ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បា​​ន​ ដូច​ជា ការ​បង្កើត(លោកុប្បត្តិ ១:២) និង​ប្រទាន​ជីវិត​(រ៉ូម ៨:២)។​ ទ្រង់​មាន​ភាព​ស្មើគ្នា​នឹង​ព្រះ​ពីរ​អង្គ​ទៀត នៃ​ព្រះ​ត្រៃ​ឯក គឺ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​​ជា​អង្គ ដែ​ល​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​យើង ព្រោះ​ទ្រង់​ព្រួយ​ព្រះ​ទ័យ ពេល​យើង​ធ្វើ​អំពើ​បាប(អេភេសូរ ៤:៣០) ទ្រង់​បង្រៀន​យើង(១កូរិនថូស ២:១៣) អធិស្ឋាន​ឲ្យ​យើង(រ៉ូម ៨:២៦) នាំ​ផ្លូវ​យើង(យ៉ូហាន ១៦:១៣) ប្រទាន​ឲ្យ​យើង​មា​ន​អំណោយ​ទាន​ខាង​វិញ្ញាណ(១កូរិនថូស ១២:១១)…

Read article