October 12, 2013

You are here:
ការអស់កម្លាំងរលីង

កាល​ខ្ញុំ​​នៅ​​ជា​ក្មេង​​ជំទង់ ខ្ញុំ​បាន​ទៅ​បរ​បាញ់​សត្វ និង​ស្ទូច​ត្រី ជា​មួយ​ឪពុក​រប​ស់​ខ្ញុំជា​ច្រើន​លើក ។​ ភាគ​ច្រើន​នៃដំណើរ​ទាំង​នោះ បាន​ក្លាយ​ជា​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ មាន​ដំណើរ​ទៅ​ស្ទូចត្រីមួ​យ​លើក ដែល​​ស្ទើរ​តែ​បណ្តាល​ឲ្យ​​យើង​​ជួប​មហន្ត​រាយ ។​ យើង​បាន​បើក​ឡាន​ឡើង​ទៅ​លើ​ជួរ​ភ្នំ​ខ្ពស់​ៗ យើង​បាន​បោះ​តង់ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ​ ។​ បន្ទាប់​ម​ក យើង​ក៏​បាន​ដើរ​ចុះ​យ៉ាង​​លំបាក​ ទៅ​កាន់​​ទឹក​​អូរ​​មួយ​​ ដើម្បី​​ស្ទូច​​ត្រី ។​​ បន្ទាប់​​ពីយើ​​ង​បាន​ស្ទូច​ត្រី​ពេញ​មួយ​ថ្ងៃ នៅ​ក្រោម​កំដៅ​ថ្ងៃហើយ យើង​​ក៏​ត្រូវ​​ដល់​ពេល​ត្រឡប់​ទៅ​កាន់​តង់​យើង​វិញ ។​ ទោះ​បី​ជា​យ៉ាង​​ណា​​​ក៏​​ដោយ ពេល​ដែល​យើង​​ហៀប​នឹង​​ធ្វើ​ដំណើរ​ឡើង​មក​វិញ ទឹកមុខរបស់ឪពុកខ្ញុំ​ក៏​ស្រាប់​តែ​​​ចាប់​ផ្តើម មាន​សភាព​ស្លេក​ស្លាំង ។​​ គាត់​បាន​វិល​មុខ ហើយ​មាន​ដំណើរ​ចង់​ក្អួតផង​ ។​​ គាត់​ស្ទើរ​តែ​អស់​កម្លាំង​ទាំង​ស្រុង​តែ​ម្តង ។​ ខ្ញុំ​បាន​ព្យាយាម​តាំង​ស្មារតី​កុំ​ឲ្យ​តក់​ស្លត់ ហើយ​ខ្ញុំ​ក៏​បាន​ឲ្យ​គាត់​អង្គុយ​ចុះ ហើយ​ពិសារ​ទឹក ។​ បន្ទា​ប់ម​ក ខ្ញុំ​ក៏​បាន​អធិស្ឋា​ន​ឮ​ៗ ដើម្បី​សូម​ឲ្យ​ព្រះ​ជួយ ។​​ ការ​អធិស្ឋាន ការ​សម្រាក និង​ការ​ទទួល​ទាន​អាហារ បាន​ជួ​យ​ឲ្យ​គាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​យើង​ក៏​ធ្វើ​ដំណើរ​យឺត​ៗ ឡើង​ទៅ​លើ​ភ្នំ​ វិញ ។​ គាត់​បាន​តោង​ខ្សែ​ក្រវ៉ាត់​ដ៏​ធូរ​បស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​កំពុ​ង​​ឡើង​ទៅ​លើ ដើម្បី​នាំ​គាត់​ទៅ​កាន់​កន្លែង​បោះ​ត​​ង់​វិញ ។​ ជួន​កាល…

Read article