ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត
ក្នុងអំឡុងពេលស្ងប់ស្ងាត់ មុនពេលកម្មវិធីថ្វាយបង្គំពេលព្រឹកថ្ងៃអាទិត្យចាប់ផ្តើម អ្នកលេងអកហ្គ៍បានលេងបទទំនុកតម្កើងមួយបទ ដែលខ្ញុំមិនធ្លាប់ស្តាប់ពីមុនមក។ ខ្ញុំក៏បានបើកសៀវភៅចម្រៀងសរសើរតម្កើង ដើម្បីអានពាក្យពេចន៍នៃបទនោះ ដែលបានសរសេរថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូលបង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នកនិពន្ធនៃបទចម្រៀងនេះ បានសរសេរសម្រាយយ៉ាងពិរោះ តាមបទគម្ពីរទំនុកតម្កើង ជំពូក២៣ យ៉ាងដូចនេះថា : ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលទូលបង្គំ ទ្រង់ការពារទូលបង្គំឲ្យបានសុខសាន្ត ។ ទ្រង់ចម្អែតខ្ញុំ តាមសេចក្តីត្រូវការ ទ្រង់ឲ្យខ្ញុំសម្រាកនៅវាលស្មៅខៀវខ្ចី នៅក្បែរទឹកហូរគ្រឿនៗ វិញ្ញាណនៃទូលបង្គំដែលមានទុក្ខព្រួយ ក៏មានកម្លាំងឡើង ជាបរិបូរ ពេលដែលទូលបង្គំដើរតាមផ្លូវដ៏ពិតរបស់ព្រះ ។ ទោះបីជាយើងបានអាន ឬស្តាប់ឮបទគម្ពីរទំនុកតម្កើងជំពូក ២៣ ដ៏ពេញនិយមនេះ បានប៉ុន្មានដងក៏ដោយ ក៏បទគម្ពីរនេះ នៅតែជាព្រះរាជសារថ្មីជានិច្ច ដែលព្រះសព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញពីព្រះទ័យទុកដាក់ចំពោះយើង ។ ទោះខ្ញុំត្រូវដើរតាមផ្លូវងងឹតបំផុត កាត់តាមជ្រលងមរណៈក៏ដោយ ក៏ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។ ព្រះវត្តមានទ្រង់ធ្វើឲ្យទូលបង្គំក្លាហាន ព្រនង់ និងដំបងរបស់ទ្រង់ ធានាដល់ទូលបង្គំថា ទ្រង់នឹងជួយសង្រ្គោះទូលបង្គំ ។ ចំពោះអ្នកដែលធ្លាប់ឮព្រះបន្ទូលព្រះយេស៊ូវថា “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម”(យ៉ូហាន ១០:១១) នោះពួកគេងាយនឹងយល់អំពីទិដ្ឋភាព…
Read article