ការជាប់ខ្លួនក្នុងភក់
គេបានហៅលោកយេរេមាថា “ហោរាទឹកភ្នែក” ។ គាត់មានទុក្ខព្រួយជាពន់ពេក ដោយសារលោកឈឺចាប់ ចំពោះសេចក្តីជំនុំជម្រះ ដែលព្រះបានទម្លាក់មកលើរាស្រ្តអ៊ីស្រាអែល ដែលមិនបានស្តាប់បង្គាប់ទ្រង់ ។ គាត់មានសេចក្តីទុក្ខជាទម្ងន់ គឺដូចដែលមានចែងថា “ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ”(យេរេមា ៩:១)។ លោកយេរេមាមិនគ្រាន់តែមានសេចក្តីទុក្ខ ចំពោះជាតិសាសន៍របស់គាត់ប៉ុណ្ណោះទេ តែគាត់ថែមទាំងត្រូវទទួលរងការបៀតបៀន ដោយព្រោះការថ្លែងទំនាយ អំពីការជំនុំជម្រះរបស់ព្រះទៀតផង ។ មានពេលមួយ គេបានឃុំឃាំងគាត់ នៅក្នុងអណ្តូងទឹក ដែលគ្មានទឹកទេ តែមានតែភក់ប៉ុណ្ណោះ(យេរេមា ៣៨:៦)។ ការទាស់ប្រឆាំងនឹងការងាររបស់លោកហោរាដ៏អស្ចារ្យរូបនេះ បានបណ្តាលឲ្យគាត់ ជាប់ខ្លួននៅក្នុងទីកន្លែងដ៏អស់សង្ឃឹម ។ ជួនកាល ពេលដែលយើងខិតខំបម្រើព្រះអម្ចាស់ យើងអាចមានអារម្មណ៍ថា ខ្លួនកំពុងជាប់គាំង នៅក្នុងស្ថានភាពដ៏ឈឺចាប់ ហើយទទួលរងការឈឺចិត្ត ដោយមិនបានត្រៀមទុកជាមុន ។ ប៉ុន្តែ ការអត់ធ្មត់របស់លោកហោរារូបនេះ គឺជាការលើកទឹកចិត្ត ឲ្យយើងមានការទ្រាំអត់ផងដែរ ។ លោកយេរេមា បានដឹងអំពីការត្រាសហៅរបស់ព្រះ យ៉ាងច្បាស់លាស់ណាស់ បានជាគាត់មិនព្រមឈប់បម្រើទ្រង់ឡើយ ។ “បើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ…
Read article