October 28, 2013

You are here:
ហេតុអ្វីខ្ញុំមានទុក្ខលំបាក?

ថ្មីៗ​នេះ​​ ខ្ញុំ​បាន​អាន​បទ​គម្ពី​រទំនុក​តម្កើង​ជំ​ពូក១៣១ ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​បទ​ទំនុក​​តម្កើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ។​ កាល​ពី​មុន ខ្ញុំ​គិត​ថា បទ​​គម្ពី​រ​នេះ​បាន​លើក​ទឹក​ចិ​ត្ត​ឲ្យខ្ញុំ​យល់​ថា សេចក្តី​អាថ៌​កំបាំង ជា​លក្ខណៈ​ពិសេស​មួយ នៅ​ក្នុង​ចំណោម​ លក្ខណៈ​សម្បតិ្ត​រ​បស់​ព្រះ ។​ បទ​គម្ពីរ​នេះបាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ ឲ្យ​មាន​ការ​សម្រាក់​នៅ​ក្នុង​​គំនិត ពេលដែល​​ខ្ញុំអា​​ច​យល់​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​សកល​លោក​ដែល​ទ្រង់​បាន​បង្កើត ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ថា ស្តេច​ដាវីឌ​ក៏​បាន​បើក​សម្តែង​អំពី​ផ្នែក​ម្ខាង​ទៀត នៃ​វិញ្ញាណ​ស្ងប់​រំងាប់​រប​ស់ទ្រង់ ឲ្យ​ខ្ញុំបា​ន​ដឹង​ថា ខ្ញុំ​មិន​អាច​យល់​អំពី​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​កំពុង​ធ្វើ​​ក្នុង​ខ្ញុំ​ឡើយ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ស្វែង​យល់​យ៉ាង​ណា​ក៏​ដោយ ។​ ស្តេច​ដាវីឌ​បាន​ធ្វើ​ការ​ប្រៀប​ប្រដូច​ កូន​ដែល​ផ្តាច់​ដោះ​(ដែល​​​​លែង​មាន​តម្រូវ​ការ​ដូច​មុន) ទៅ​នឹង​វិញ្ញាណ​ដែល​បាន​រៀន​នូវ​មេរៀន​ដដែល។​ ការ​ប្រៀប​ប្រដូ​ចនេះ គឺ​ជា​ការ​ត្រាស​ហៅ​ឲ្យ​ខ្ញុំ​រៀន​បន្ទាប​ខ្លួន អត់ធ្មត់ និង​ស្កប់​ចិត្ត ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ហើយ​ទោះ​បី​ជា​ខ្ញុំ​មិន​បាន​យល់​អំពី​ហេតុផល​របស់​ព្រះ​ក៏​ដោយ ។ គំនិ​ត​របស់​ខ្ញុំ​មិន​អាច​យល់​អំពី​ហេតុ​ផល​រប​ស់ព្រះ​ឲ្យ​អ​ស់​ឡើយ ។ ពេល​ដែល​ខ្ញុំ​សួរ​ថា “តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​យ៉ាង​ដូច​នេះ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ការ​ថប់​បារ​ម្ភយ៉ាង​នេះ?”​ ព្រះ​វរបិ​តាទ្រ​ង់​ក៏​បាន​ឆ្លើយ​ថា “ឱ​កូន​សំឡាញ់​អើយ ទោះ​បិ​តា​ពន្យល់​កូន ក៏​កូន​នៅ​តែ​មិន​អាច​យល់​បាន​ដែរ ។​ ​ចូរ​គ្រាន់តែទុក​ចិត្ត​លើ​​បិតា​ចុះ !”​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ពិចារណា​អំពី​គំរូ​របស់​ស្តេច​​ដាវីឌហើយ​ ខ្ញុំក៏​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​“ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់” ក្នុង​ស្ថាន​ភាព​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ​ឬ​ទេ​?​(ខ.៣)។…

Read article