គ្រឿងផ្សំដែលត្រឹមត្រូវ
ទោះជំនាញធ្វើម្ហូបរបស់ខ្ញុំ នៅមិនទាន់មានការរីកចម្រើនក៏ដោយ ក៏ជួនកាល ខ្ញុំបានប្រើគ្រឿងផ្សំមួយប្រអប់ ដែលគេបានលាយហើយជាស្រេច ដើម្បីធ្វើនំ ។ បន្ទាប់ពីខ្ញុំបានបន្ថែមស៊ុត ប្រេងឆា និងទឹកហើយ ខ្ញុំក៏បានកូរគ្រឿងផ្សំទាំងនោះលាយគ្នាឲ្យសព្វ ។ ដើម្បីដុតនំឲ្យឆ្ងាញ់ជាប់មាត់ យើងចាំបាច់ត្រូវលាយបរិមាណនៃគ្រឿងផ្សំនីមួយៗឲ្យបានត្រឹមត្រូវ ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញ ដល់ទំនាក់ទំនងរវាងមហាព្រះរាជបញ្ជា(ម៉ាថាយ ២២:៣៦-៣៨) និងមហាបេសកកម្ម(២៨:១៩-២០) ដែលមាននៅក្នុងការផ្សាយដំណឹងល្អរបស់យើង ។ ពេលដែលព្រះយេស៊ូវទ្រង់បានបង្គាប់អ្នកដើរតាមទ្រង់ ឲ្យចេញទៅបង្កើតសិស្ស នៅគ្រប់ទាំងសាសន៍ ទ្រង់មិនបានអនុញ្ញាតឲ្យពួកគេផ្សាយដំណឹងល្អ ដោយខ្វះការគួរសម និងគ្មានការយកចិត្តទុកដាក់នោះឡើយ ។ ទ្រង់បានដកស្រង់អំពី “ក្រិត្យវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត” ដែលបានបង្គាប់ឲ្យស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីវិញ្ញាណ និងគំនិត ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្គាប់ឲ្យ “ស្រឡាញ់អ្នកជិតខាងរបស់អ្នក ឲ្យដូចខ្លួនឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល យើងឃើញថា មានបទគម្ពីរយោងជាច្រើន ដែលនិយាយអំពីគំរូនៃការរស់នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូកនៃសេចក្តីស្រឡាញ់”(១កូរិនថូស ១៣) និងសេចក្តីបង្រៀនរបស់សាវ័កពេត្រុស អំពីការឆ្លើយតបដោយ “សុភាព និងការគោរព” ចំពោះអ្នកដែលចោទសួរអំពីសេចក្តីសង្ឃឹម(១ពេត្រុស…
Read article