ចូរបង្ហាញថា អ្នកជានរណា
ពេល ខ្ញុំរង់ចាំទទួលការពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ខ្ញុំឃើញស្លាកសញ្ញាមួយនៅលើជញ្ជាំងបង្ហាញពីការសុគតរបស់ព្រះគ្រីស្ទ។ ក្រោយមកគ្រូពេទ្យបានសួរសំនួរខ្ញុំជាច្រើនតាមរបៀប រដ្ឋបាលរួមមាន៖ «តើអ្នកចង់ដឹងពីព្រះជាម្ចាស់ទេ? ព្រោះខ្ញុំត្រូវទៅប្រាប់លោកគ្រូខ្ញុំឲ្យដឹង»។ ខ្ញុំឆ្លើយតបថា៖«ខ្ញុំអរគុណច្រើនណាស់ តែខ្ញុំគិតថាសំនួរដូចជាមិនសូវសមនឹងស្ថានភាពបច្ចុប្បន្ន»។ អ្នកសួរឆ្លើយតបដោយញញឹមវិញថា៖ «មន្ទីរពេទ្យយើងអនុវត្តតាមជំនឿលើព្រះជាម្ចាស់ ព្រោះវាជាចំណែកនៃបេសកកម្មរបស់យើង»។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គលិកមន្ទីរពេទ្យ ដែលមិនខ្លាចប្រកាសថាខ្លួនគេជានរណាក្នុងចំណោមអ្នកមិនជឿ និងមនុស្សទូទៅ។ លោកពេត្រុសបានលើកទឹកចិត្តក្រុមអ្នកជឿនៅសតវត្សទី១ ដែលបានបែកខ្ញែកគ្នាដោយការបៀតបៀន ហើយកំពុងតែរស់នៅក្នុងភាពភ័យខ្លាចថា មិនថាព្រះពរ និងការឈឺចាប់សុទ្ធតែដើម្បីប្រយោជន៍ព្រះជាម្ចាស់ទាំងអស់។ «តែទោះបីអ្នករងទុក្ខលំបាកព្រោះតែការល្អក៏ដោយ នោះព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ដូច្នេះ កុំព្រួយបារម្ភឡើយ ផ្ទុយទៅវិញ អ្នកត្រូវថ្វាយបង្គំព្រះគ្រីស្ទជាម្ចាស់លើជីវិតអ្នកវិញប្រសើរជាង។ ហើយបើមានអ្នកណាសួរនាំអ្នកអំពីជីវិតរស់នៅជាគ្រីស្ទបរិស័ទ ចូរត្រៀមខ្លួនពន្យល់គេចុះ » (១ពេត្រុស ៣:១៤-១៥ )។ ដូចជាស្រ្តីម្នាក់នៅមន្ទីរពេទ្យ ហ៊ានប្រកាសអំពីគោលជំនឿ។ ដូច្នេះ យើងក៏អាចធ្វើបានដែរ។ ប្រសិនបើគេរិះគន់ ឬមើលងាយយើងដោយសារយើងជឿព្រះគ្រីស្ទ យើងគួរឆ្លើយតបទៅគេវិញដោយចិត្តសុភាព និងការគោរព។ យើងមិនគួរខ្លាចក្នុងការបង្ហាញខ្លួនថា ជាអ្នកជឿព្រះអង្គឡើយ។-David McCasland
Read article