កុំឱ្យរវល់ពេក
នៅថ្ងៃបុណ្យគ្រីស្មាស នោះចូរសម្លឹងមើលទៅព្រះជាម្ចាស់។ សិស្សសកលវិទ្យាល័យបានមកជួលផ្ទះពីប្អូនស្រីរបស់ខ្ញុំ ហើយនិងប្តីរបស់នាង។ នៅយប់មួយ មានចោរម្នាក់បានប៉ុនប៉ងគាស់ផ្ទះ។ ពេលនោះស្ត្រីវ័យក្មេងម្នាក់ដែលរស់ នៅទីនោះបានទូរស័ព្ទទៅប៉ូលីសដើម្បីប្រាប់ពួកគេថា សកម្មភាពទំលាយផ្ទះចូលបានកំពុងធ្វើឡើង ហើយសហការីបានឆ្លើយតបក្នុងរបៀបខុសពីធម្មតាថា ៖ “អ្នកត្រូវទូរស័ព្ទមកម្តងទៀតនូវពេលព្រឹកស្អែក។ ឥឡូវនេះយើងកំពុងជាប់រវល់ពេកណាស់ហើយ”។ ចម្លើយនេះ មានការរំខានមែន! ស្ត្រីវ័យក្មេងម្នាក់នេះបានធ្វើត្រូវហើយ ដោយទូរស័ព្ទទៅប្រាប់ប៉ូលីស ប៉ុន្តែ ការអង្វរករសុំជំនួយរបស់នាង ត្រូវបានគេបដិសេធចោល ដោយនូវហេតុផលមួយចំនួន។ សេចក្តីព្រងើយកន្តើយដូចនេះ កំពុងតែធ្វើឱ្យមានការអន់ចិត្ត។ សូម្បីយ៉ាងនេះក្តី សេចក្តីព្រងើយកន្តើយ នឹងមិនដែលកើតឡើង នៅពេលដែលយើងចូលទៅកាន់ព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋានឡើយ។ ជាធម្មតា យើង ប្រហែលជាមិនធ្លាប់មានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងស្តាប់ ប៉ុន្តែ ទ្រង់កំពុងសន្តាប់ ។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ ហើយនឹងឆ្លើយតប។ ព្រះគម្ពីររំលឹកយើងថា យើងអាចទទួលការលួងលោម តាមការពិតទៅព្រះជាម្ចាស់របស់យើងខ្វាយខ្វល់យ៉ាងខ្លាំង នូវអ្វីដែលចិត្តរបស់យើងខ្វាយខ្វល់ដែរ ៖ “ព្រះយេហូវ៉ាទ្រង់គង់នៅជិត នឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវ ដល់ទ្រង់ដោយពិតត្រង់” ទំនុកដំកើង 145:18។ នៅពេលដែលយើងអំពាវនាវដល់ទ្រង់ នោះយើងនឹងមិនដែលទទួលបានចម្លើយ មិនយកចិត្តទុកដាក់សោះឡើយ ។ ជំនួសឱ្យការជៀសព្រះកាយទ្រង់ចេញពេលដែលយើងស្រែកយំរកទ្រង់ គឺព្រះវបិតា របស់យើង ដែលគង់នៅស្ថានសួគ៌គង់នៅជិតយើងនៅពេលណាយើងត្រូវការទ្រង់វិញ។ ទ្រង់មិនដែលនឹងជាប់រវល់ ចំពោះការអធិស្ឋានរបស់កូនទ្រង់ឡើយ…
Read article