វិមានខ្សាច់

កាល​ពី​កូន​ៗ​របស់​ពួក​យើង​នៅក្មេ​ង​ៗ ប្រពន្ឋ​ខ្ញុំ​ហើយ​និង​ខ្ញុំ បាន​ទៅ​សម្រាក់​វិស្សម​កាល​ជា​គ្រួសារ​យ៉ាង​រីក​រា​យនៅ​ក្នុ​ងរ​ដ្ឋ ផ្ល័រីដា(Florida) ហើយ​បាន​ទៅ​លេង​ឪពុក​ម្តាយ​យើង​នៅ​ទីនោះ​ថែម​ទៀត​ផង។ វា​ជា​ពេល​វេលា​ពិសេស​អស្ចារ្យ សំរាប់​ការ​សម្រា​កមួ​យរ​យះ​ខ្លីដើ​ម្បី​គេច​ចេញ​ពី​អាកាស​ធាតុរ​ងា​នៅ​ឯ​ផ្ទះ ដ្បិត​អី​នៅ​ទីនោះ មាន​ការ​កក់​ក្តៅណា​ស់។ ខ្ញុំ​មិន​អាច​ទ្រាំនៅ​ស្ងៀ​មបា​ន​ឡើយ ទើប​សម្រាក​លំហែ​ល នៅ​លើ​ឆ្នេរ​ខ្សាច់​ជាមួ​យ​ការ​អាន​សៀវ​ភៅ​ល្អ​ៗ។ យ៉ាង​ណា​ក៏​ដោយ កូន​ៗ​រប​ស់ខ្ញុំ​ មាន​គំនិត​ផ្សេងៗ​ជាច្រើន ពួក​គេ​ចង់​សាង​សង់​វិមាន​ខ្សាច់។ ដោយ​ស្ទាក់​ស្ទើរ ​ខ្ញុំបា​ន​ក្រោក​ឡើង​ទៅ​ជួយ ហើយ​រំពេ​ចនោះ​ បាន​​ធ្វើ​ឱ្យ​ខ្ញុំ​ជាប់​ដៃរ​វល់​ខ្លាំង​នឹង​គម្រោកា​រ ដែ​ល​មាន​នៅ​នឹង​ដៃ​ស្រាប់នេះ។ ទម្រាំ​តែ​ខ្ញុំ​បាន​ដឹង​ខ្លួន ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន ​ម៉ោង​ក្នុង​ការ​បង្កើត​វិមា​ន​ដែល​គួរឱ្យ​​ចា​ប់អារ​ម្មណ៍​ខ្លាំង ។ កុំ​គិត​ថា វា​គ្រាន់​តែ​ជា​បញ្ហា ពេល​វេលា​ប៉ុណ្ណោះ ដល់​ពេល​ទឹក​ឡើង​មក​បាន​បោះសំ​អាត កា​រខំ​ប្រឹង​ប្រែ​ង​ ទាំងប៉ុន្មាន​រប​ស់​ខ្ញុំ​ទៅ​អស់ ។

យើង​តែង​តែ​ធ្វើ​ឱ្យ​មាន​កំហុស​ដដែល​ៗ​នៅ​ក្នុ​ងជី​វិត ហើយ​ទាំង​ចំណាយ​ពេល ​និង​កម្លាំង​ជា​ច្រើ​នដើ​ម្បីធ្វើ​កា​រសា​ងស​ង់ “វិមាន”​តូច​ផ្ទាល់​ខ្លួន​របស់​យើង ដែល​ជា​របស់​របរ និង​សេចក្តីស​ប្បាយ​រីក​រាយ ដោយ​ទទួល​បាន​ស្នា​ដៃ​ទាំង​ពួង​របស់​យើង។ វា​មើ​លទៅ​រ​បស់​ទាំង​អស់​នេះហា​ក់​ដូច​ជា​មា​នប្រយោជ​ន៍ណា​ស់ ប៉ុន្តែ​ទី​បញ្ចប់ វា​គ្មាន​តម្លៃ​សោះ។

ក្នុង​កណ្ឌ​គម្ពីរ លូកា ជំពូក១២ ព្រះ​យេស៊ូវ​បាន​ជម្រុញ​ចិត្ត​អ្នក​ដែល​ដើរ​តាម​ទ្រង់​ទាំង​នោះ ឱ្យ​លក់​ទ្រព្យ​ស​ម្បត្តិ រប​ស់​ពួក​គេ​ដែល​មាន ហើយ​ធ្វើ​ទាន​ដល់​អ្ន​ក​ក្រ “ពីព្រោះ​ទ្រព្យសម្បត្តិ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្ន​កក៏​នៅ​កន្លែ​ង​នោះឯង” លូកា 12:34។ ម៉្យាង​វិញ​ទៀត ​របៀប​ដែល​យើង​បាន​ចំណាយ​ពេល និង​ធន​ធាន​របស់​យើង គឺ​វា​បង្ហាញ​ពី​ទស្សនះ​វិស័យ​របស់​យើងដ៏​នៅអ​​ស់ក​ល្ប។ ដូច​ជា​បទ​ចម្រៀង​ចំណាស់​មួយ​និយាយ​ថា “មាន​ជីវិ​តមួយ​ប៉ុណ្ណោះ ​នោះវា​នឹង​ងាយ​កន្លង​បាត់​ទៅ ប៉ុន្តែ កិច្ចការ​ដែល​ធ្វើ​សំរាប់​ព្រះ​គ្រីស្ទ​តែមួ​យ​ប៉ុណ្ណោះ ដែល​នៅ​គង់​វង្ស​អស់​កល្ប”។ ដូច្នេះ តើអ្វី​ខ្លះ​ដែល​យើង​បាន​ធ្វើ​នៅ​ថ្ងៃនេះ​ ដែលនឹ​ង​នៅ​ស្ថិត​ស្ថេរ​សំរាប់​ភាព​អស់​កល្ប​ជា​និច្ច? _Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles