ធ្វើកិច្ចនេះទុកជាការរំឮក
នៅពេលកប៉ាលកងទ័ពជើងទឹកអាមេរិច ចូលមកដល់ ឬក៏ចាកចេញពីមូលដ្ឋានទ័ព ភៀល ហា ប៉ឺរ(Pearl Harbor) ពួកនាវឹកទាំងអស់ឈរជាជួរ ក្នុងឯកសណ្ឋានកងទ័ព ពួកគេឈរដោយស្មឹងស្មាតរយះពេលដ៏យូរនៅលើជាយដំបូលកប៉ាលខាងក្រៅ ដើម្បីសម្តែងនូវការគោរពដល់ពលទាហ៊ាន ពលនាវឹក និងជនស៊ីវិលទាំងឡាយ ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើទី២។ វាគឺជាផ្ទាំងទស្សនីយភាពរំជើបរំជួល ហើយអ្នកចូលរួមទាំងឡាយ តែងតែកត់ត្រានូវព្រឹត្តិការណ៍នេះជាញឹកញាប់ ក្នុងចំណោម អាជីពជាទាហ៊ាននាបច្ចុប្បន្នភាពរបស់ពួកគេដែលគួរឱ្យចងចាំបំផុត ។ សូម្បីអ្នកទស្សនាទាំងឡាយនៅលើឆ្នេរ ក៏មានអារម្មណ៍តភ្ផាប់ជាមួយគ្នា ដែលសម្តែងនូវការគោរពមិនគួរឱ្យជឿបានជាពិសេសរវាងអ្នកបំរើទាំងឡាយនៅថ្ងៃនេះ និងអ្នកបំរើទាំងឡាយនៅអតីតកាល។ ទិដ្ឋភាពនេះញ៉ាំងឱ្យមានការគោរពសរសើរ ចំពោះកិច្ចការរបស់ពលនាវឹក នៅថ្ងៃនេះ ខណះពេលពួកគេឈរគោរពស្មឹងស្មាតចំពោះអ្នកដែលបានបូជាជីវិតក្នុងអតីតកាល។ នៅពេលព្រះយេស៊ូវបង្រៀនពីពិធីលៀងព្រះអម្ចាស់(ម៉ាថាយ 26:26-29) បានបង្ហាញឱ្យដឹងជាក់ជាមួយចិត្តយល់ព្រមតភ្ផាប់គ្នាដូចគ្នានេះដែរ។ ការចូលរួមចំណែករបស់យើងនៅលើតុព្រះអម្ចាស់ ជាការព្រមទទួលយកការសុគត់របស់ទ្រង់ ខណះពេលនោះជាការយល់ព្រមឱ្យយើងតភ្ផាប់ជាមួយទ្រង់ ដែលមិនដូចជាសកម្មភាពណាមួយដែលសម្តែងចេញជាកិច្ចរំឮកនោះទេ។ ចំណែកឯការដែលកងនាវឹកប្រកាន់ខ្ផាប់ នូវរបៀបគោរពយ៉ាងប្រុងប្រយ័ត្ន នោះព្រះគម្ពីរក៏បង្រៀនយើងពីកិច្ច រំឮកដល់ការសុគត់របស់ព្រះយេស៊ូវផងដែរ(១កូរិនថូស 11:26-28)។ សកម្មភាពឱនគោរព និងការអរព្រះគុណ បម្រើដល់ការគោរពកោតសរសើរសកម្មភាព ពីមុន រីឯគោលបំណងដែលមាននេះដើម្បីបម្រើសកម្មភាពបច្ចុប្បន្ននេះ ។_Randy Kilgore
Read article