គ្រោងការមួយប៉ុណ្ណោះ
ក្នុងភាពលាតសន្ឋឹងចុះមកនៃសិរីរុងរឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយប្រាប់ពីរឿងរបស់ស្ត្រីម្នាក់ដែលបានកើតកូនប្រុស ខណៈពេលជាប់ឃុំក្នុងគុកងងឹត។ តាំងពីកើតមកក្មេងប្រុសនេះ មិនដែលចេញទៅក្រៅឃើញពិភពលោកនេះទេ ម្តាយរបស់គាត់បានព្យាយាមរៀបរាប់ពីលោកីយនេះ ដោយប្រើខ្មៅដៃគូសរូបប៉ុណ្ណោះ។ ក្រោយមក ពេលដែលគាត់ និងម្តាយរបស់គាត់ត្រូវបានដោះលែងឱ្យមានសេរីភាព ពីពន្ឋនាគាមក រូបគ្រោងធម្មតាជាច្រើនត្រូវបានជំនួស ដោយរូបភាពពិតប្រាកដរបស់លោកីយដ៏ស្រស់ស្អាត។ ក្នុងន័យស្រដៀងគ្នានេះដែរ បានរំឮកពីរូបភាព ដែលព្រះគម្ពីរបានប្រាប់យើងពីស្ថានសួគ៌ មានថ្ងៃមួយរូបភាពនេះនឹងត្រូវជំនួសដោយសេចក្តីអំណរ និងមានពិសោ ធន៍ដោយផ្ទាល់ទៀតផង។ លោកប៉ូលបានយល់ថា ស្ថានសួគ៌ដែលជាការដឹងដោយវិញ្ញាណនោះ ដល់ពេលកំណត់ថ្ងៃណាមួយយើងនឹងទៅនៅចំពោះព្រះវត្តមានរបស់ព្រះយេស៊ូវ “ឥឡូវនេះយើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ (១កូរិនថូស 13:12)។ សូម្បីយ៉ាងនោះ លោកនៅមានទំនុកចិត្តពីសិរីរុងរឿងនាពេលអនាគតបានប្រទានមកគាត់ជាកម្លាំង ក្នុងចំណោមការល្បងលទាំងឡាយ “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកឱ្យ យើងរាល់គ្នាឃើញនោះទេ”(រ៉ូម 8:18)។ គំនិតពីសិរីល្អនៃស្ថានសួគ៌របស់យើង នៅនាបច្ចុប្បន្ននេះ គឺគ្រាន់តែជាគ្រោងការសាមញ្ញមួយប៉ុណ្ណោះ។ យើងអាចមានទំនុកចិត្តទាំងស្រុង លើការប្រកាស់របស់ព្រះយេស៊ូវថា ទ្រង់ទៅរៀបកន្លែងឱ្យយើងរាល់គ្នា(យ៉ូហាន 14:1-3)។ ការល្អមិនទាន់មកដល់នៅឡើយ! _Dennis Fisher
Read article