មេសេះ និងក្មេងប្រុស
នៅពេលខ្ញុំអាយុបាន 5ឆ្នាំ ឪពុករបស់ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវមានសេះមួយក្បាលផ្ទាល់ខ្លួន សំរាប់មើលថែរ។ ដូច្នេះ គាត់បានទិញមេសេះចំណាស់មួយក្បាល ហើយដឹកមកផ្ទះប្រគល់ឱ្យខ្ញុំ។ ខ្ញុំបានដាក់ឈ្មោះមេសេះនោះថា ឌីឃ្សី។ ឌីឃ្សី គឺជាសត្វគួរឱ្យខ្លាចសំរាប់ក្មេងដែលមានអាយុស្របាលហ្នឹង ហើយមានមាឌតូចល្អិត។ គ្មានកែបតូចល្មម និងគ្មានឈ្នាន់កែបខ្លីល្មមសំរាប់ខ្ញុំជិះទេ ដូច្នេះខ្ញុំជិះសេះគ្មានកែបគ្រប់ពេល ។ ឌីឃ្សី មានមាឌក្រម៉ាប់ៗ មានន័យថា ជើងរបស់ខ្ញុំកន្ឋែកត្រង់នៅលើខ្នងសេះ វាមានភាពលំបាកខ្លាំងពេលដែលជិះច្រកគៀវ។ នៅពេលណាដែលខ្ញុំធ្លាក់ពីលើខ្នងសេះ ឌីឃ្សីឈប់យ៉ាងស្រួល ហើយក្រឡេកមើលខ្ញុំ និងរងចាំខ្ញុំមួយសន្ទុះ ដើម្បីឲ្យខ្ញុំព្យាយាមឡើងជិះម្តងទៀត។ ការនេះបានធ្វើឱ្យខ្ញុំស្ញើចសរសើរនូវលក្ខណៈសម្បត្តិរបស់វា គឺវាមានសេចក្តីអត់ធ្មត់យ៉ាងអស្ចារ្យ។ ម៉្យាងទៀតខ្ញុំមានសេចក្តីអត់ធ្មត់តិចជាងឌីឃ្សី។ វាធុញទ្រាន់ចំពោះអាម្មរណ៍ ឆេវឆាវដូចក្មេងរបស់ខ្ញុំ ដោយចេះទាំងទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង មិនចេះសងសឹកម្តងណាឡើយ។ ខ្ញុំប្រាថ្នាចង់ឱ្យខ្លួនខ្ញុំមានសេចក្តីអត់ធ្មត់ដូចជាឌីឃ្សីដែរ ដើម្បីឱ្យខ្ញុំមើលរំលងហួសពីចិត្តប្រកាន់ខឹងឬចិត្តប្រទូសរាយ។ ខ្ញុំបានសួរខ្លួនខ្ញុំថា “តើខ្ញុំមានប្រតិកម្មយ៉ាងដូចម្តេច នៅពេលអ្នកណាម្នាក់ចេះតែធ្វើឱ្យខ្ញុំខឹងសំបា?” តើខ្ញុំគួរតែតបឆ្លើយដោយការបន្ទាបខ្លួនឱនលំទោន ហើយនិងអត់ធ្មត់ឬ? កូល៉ុស 3:12។ ឬដោយការមិនអត់ឱនឱ្យបាន និងការឈឺចាប់? ចូរមើលរំលងពីការសងសឹក។ ចូរអត់ទោសឱ្យបាន70គុណ7ដង។ ចូរទ្រាំទ្រជាមួយគុណវិបត្តិ និងភាពបរ៉ាជ័យ។ ចូរបង្ហាញនូវចិត្តមេត្តា សប្បុរសចំពោះអស់អ្នកដែលធ្វើឱ្យយើងក្តៅក្រហាយខ្លាំង។ ចូរបង្កើននូវការគ្រប់គ្រងព្រលឹងរបស់យើង នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ —David…
Read article