មុខងារផ្គត់ផ្គង់
នៅពេលលោកសាវ័កប៉ូលបានផ្តល់ដំបូន្មានមួយចំនួន ស្តីពីការហ្វឹកហាត់សេចក្តីជំនឿ របស់យើងរាល់គ្នាយ៉ាងដូចម្តេច ក្នុងនាមជាអវយវះនៃរូបកាយរបស់ព្រះគ្រីស្ទ (រ៉ូម 12:3-8) ហើយលោកបានបញ្ផាក់យ៉ាងច្បាស់លាស់ ពីគុណតម្លៃនៃមុខងារផ្គត់ផ្គង់ទៀតផង។ លោកបានចាប់ផ្តើម ដោយប្រើពាក្យថា យើងរាល់គ្នាគួរតែ គំនិតយោបល់ផ្ទាល់ខ្លួន(ខ.3)ហើយលោកបានបញ្ផាក់បន្ថែម ចូរគិតបែបឱ្យមានគំនិតនឹងធឹង និងស្រឡាញ់ឥតពុតមាយា ៖ “ខាងឯសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឱ្យខំរាប់អានគេជាមុន” (ខ.10)។ ឬដូច J. B. Phillips បកប្រែឃ្លានេះថា “ចូរឱ្យអ្នកដទៃជឿទុកចិត្តដោយសុខចិត្ត” ។ ដែលមានអំណោយទាន និងសមត្តភាពផ្សេងៗរបស់យើង ដែលបានប្រទានមកយើង ដោយព្រះគុណរបស់ព្រះជាម្ចាស់ ហើយត្រូវប្រើប្រាស់តាមខ្នាតនៃសេចក្តី ជំនឿ(ខ.3,6) ក្នុងន័យស្រឡាញ់ និងបំរើព្រះគ្រីស្ទ មិនមែនសំរាប់សម្គាល់លក្ខណះបុគ្គលឡើយ ។ សូមឱ្យព្រះជាម្ចាស់អនុញ្ញាតឱ្យយើងមានសមត្តភាពផ្គត់ផ្គង់នូវកិច្ចការណាមួយ ដែលព្រះទ្រង់ត្រាស់ហៅយើង។ គោលដៅធំបំផុត គឺជាសិរីល្អរបស់ទ្រង់ មិនមែនប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទេ ។—David McCasland
Read article