ហ្អា៎ ជីវិតសត្វជ្រូក! ពីមួយថ្ងៃទៅមួយថ្ងៃ វាគ្មានអ្វីធ្វើទេ វាគិតតែននាលនៅក្នុងភក់ ហើយនិងស៊ីអាហារយ៉ាងសប្បាយចិត្ត។ តើពួកវាស៊ីអ្វីខ្លះ! ស្លឹកពោត ស្រួយ ឬក៏ស៊ីអាហារដែលនៅសល់ពីផ្ទះបាយ ។
តើជារឿងល្អឬ? មិនល្អ? ប្រហែលជារឿងមិនល្អចំពោះរឿងកូនពៅវង្វេងទេមើលទៅ ។
គាត់បានញ៉ាំអាហារជាមួយសត្វជ្រូក តែពីមុនគាត់មានគ្រាយ៉ាងកក់ក្តៅ មានមរតមានតម្លៃ មានឪពុកពេញដោយសេចក្តីស្រឡាញ់ មានអានាគតភ្លីស្វាង ហើយប្រហែលជាមានអាហារល្អបរិភោគដែរ។ ប៉ុន្តែការទាំងនេះ នៅតែមិនល្មមចិត្តគាត់សោះ។ គាត់ចង់រកក្តីសប្បាយ។ គាត់ចង់គ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់គាត់ និងធ្វើអ្វីៗតាមតែគាត់ប្រាថ្នាចង់បាន។ វាបានលទ្ឋផលមកវិញ គឺញ៉ាំអាហារជ្រូក ។
ល្គឹកណា មនុស្សជំទង់មិនយកចិត្តទុកដាក់ចំពោះដំបូន្មានឪពុកម្តាយ និងសេចក្តីបង្រៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះប្រហែលជាជួបប្រទះនឹងលទ្ឋផលស្រដៀងនេះ។ រឿងដែលតែងតែធ្វើឱ្យខ្ញុំតក់ស្លត់ទៅទៀត នៅពេលអ្នកណាម្នាក់អះអាងថា ខ្លួនស្គាល់ព្រះយេស៊ូវ តែរស់នៅមិនតាមការបង្រៀនរបស់ព្រះជាម្ចាស់។
មិនថា ពួកគេជ្រើសរើសធ្វើបាបខាងផ្លូវភេទ ប្រព្រឹត្តសារធាតុញៀនផ្សេងៗ លោភចង់បាន ឬក៏រឿងមិនល្អផ្សេងៗទៀត ព្រមទាំងធ្វើសកម្មភាពណាមួយដែលបោះបង់ចោលព្រះជាម្ចាស់ នោះនឹងមានហានិភ័យយ៉ាងអាក្រក់នៅទីបញ្ចប់។
ប្រសិនបើយើងនៅតែមិនដឹងច្បាស់ពីក្រមសិលធម៍ក្នុងព្រះគម្ពីទេ ហើយធ្វេស ប្រហែសនូវទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះបញ្ហាប្រាកដជាសំដៅមកយើងជាមិនខាន។ លោកលូកាប្រាប់យើងថា មនុស្សជំទង់នឹងបានកែរប្រែនូវរឿងអ្វី មួយឱ្យប្រសើរឡើងវិញ បន្ទាប់ពីគាត់ភ្ញាក់ដឹងខ្លួនដោយខ្លួនឯង(លូកា 15:17)។ ចូររក្សានូវចិត្តគំនិតរបស់អ្នក និងរស់ នៅថ្វាយព្រះជាម្ចាស់ ដោយស្ថិតនៅក្រោមការណែនាំពីព្រះបន្ទូលទ្រង់ យ៉ាងហោចណាស់ អ្នកនឹងមានអាយុវែងដែរ ។ _David Brannon