ចូរសង្ឃឹមក្នុង ព្រះជាម្ចាស់

ខណៈ​ពេល ដែល​​ខ្ញុំ​បាន​បើក​ឡាន​ចេញ​ពី​ពិ​ធី​បុណ្យ​ណូ​អែល​នៅ​ល្ងាចមួ​យ នោះ​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​និ​ង​ខ្ញុំ​បា​នជិះ​ទៅ​ក្បែ​រ​ព្រះវិហារ​មួយ​នៅ​ជន​បទ ដែល​បាន​ក្រសោប ​ដោយ​ផ្ទាំង​ព្រិល​ពាស​ពេញ ហើយ​នៅ​ចន្លោះ​នោះ​គេ​ឃើញ​មាន​ព​ន្លឺ​ព្រិច​ៗ​ជះ​ចេញ មក​ក្រៅ។ បើ​មើល​ពី​ច​ម្ងាយ​ទៅ ខ្ញុំអា​ចដឹ​ង​ថា វា​ជា​ការ​ឈប់​សម្រាក​បុណ្យ ។

ខ្សែ​អំពូ​លភ្លើ​ង​ពណ៌​សបា​នប​ង្កើត​ជា​ទំរង​អក្ស​ធំ​ថា ៖H-O-P-E ប្រែ​ថាស​ង្ឃឹម ។ ពន្លឺ​ដែល​ជះ​ចេញ​មក​ពី​ពាក្យ​ទាំ​ង​នេះចូ​ល​ទៅក្នុ​ង​ភា​ពង​ងឹក​បាន​រំលឹក​ខ្ញុំ​ថា ព្រះយេស៊ូវ​គឺ​ជា​តួ​នៃ​ក្តី​ស​ង្ឃឹម ហើយ​ទ្រង់​តែង​តែ​គង់​នៅ​ជា​ក្តី​សង្ឃឹម​សំរាប់​មនុស្ស​ជា​តិទាំ​ង​អស់​ជា​ដរាប។

មុនពេ​ល​ព្រះ​យេស៊ូវ​ប្រសូត បណ្តា​ជន​បាន​ស​ង្ឃឹម​ដល់​ព្រះ​មេស៊ី ដ្បិត​អី មាន​តែ​ទ្រង់​ទេអា​ច​ទទួ​ល​យ​កនូ​វ​អំពើ​បាប​រ​បស់​ពួ​កគេ ហើយ​នឹង​អាច​សុំ​ការ​អត់​ទោស​ពី​ព្រះ​ជា​ម្ចាស់​ក្នុង​នាម​រប​ស់ពួ​ក​គេ​ផង​ដែរ(អេសាយ 53:12)។ ពួក​គេ​បាន​សង្ឃឹ​ម​ថា​ ព្រះ​មេស៊ី​នឹង​ប្រសូត​មក​តាម​រយៈ​នាង​ព្រហ្មចារី ហើយ​នាង​នឹ​ងប្រ​សូត​បាន​បុត្រា ១ នៅ​ភូមិ​បេថ្លេ​ហឹម ត្រូវថ្វា​យ​ព្រះនា​មថា​ អេម៉ាញូ​អែល “ព្រះ​គង់​ជា​មួយ”(7:14)។ នៅ​យប់​ដែល​ព្រះ​យេស៊ូវ ​បាន​ប្រសូ​តម​ក សេចក្តី​សង្ឃឹ​មរ​បស់​ពួក​គេបា​នស​ម្រេច(លូកា 2:1-14)។

ទោះ​បី​ជា យើង​មិន​បាន​មក​ទាន់​កាល​​ព្រះ​យេស៊ូវ​ប្រសូ​ត​មក​ជា​ព្រះ​ឱរស់យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះអ​ង្គ​នៅ​តែ​ជាប្រ​ភ​ព​នៃ​សេ​ចក្តីស​ង្ឃឹម​ដដែល។ យើង​ទន្ទឹង​រង់​ចាំនូវ​ការ​យាង​ម​ក​ជាលើ​កទី​២​(ម៉ាថាយ 24:30) យើង​បាន​ដឹង​ជា​មុន​ថា ព្រះ​ទ្រង់​នឹង​រៀប​ចំ​កន្លែង​នៅ​ស្ថាន​សួគ៌​សំរាប់​យើង(យ៉ូហាន 14:2) ហើយ​នឹង​បាន​រ​ស់​នៅ​ជាមួ​យ​ទ្រ​ង់ ក្នុង​ទី​ក្រុង​បរិសុទ្ឋ(ថែស្សាឡូនិចទី១ 4:16)។ ក្នុង​នាម​យើ​ង​ជា​គ្រីស្ទាន យើង​អាច​សម្លឹង​ឆ្ពោះ​ទៅ​មុ​ខ ពីព្រោះ បុត្រ​តូច​នោះ​គឺ​ជា​អ្នក​គ្រប់​គ្រង ហើយ​មក​ដល់​ពេ​ល​នេះទៀ​ត ទ្រង់​នៅ​តែ​ជា​អ្នក​គ្រប់​គ្រង​ដដែល​“​ជាព្រះ​អម្ចា​ស់យេ​ស៊ូវ ជា​ក្តី​សង្ឃឹម​របស់​យើង​រា​ល់​គ្នា”(ធីម៉ូថេទី១ 1:1)។ _Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles