December 18, 2013

You are here:
ដំណើរឆ្ពោះទៅបុណ្យណូអែល

តើ​មាន​ចំងាយ​ផ្លូវ​ប៉ុន្មាន ពី​ណាសារ៉ែត​ទៅ​ភូមិ​បេថ្លេ​ហឹម? បើ​សិន​អ្នក​នៅ​ភិន្ន ស៊ីលវ៉ែនញៀ និង​អាមេរិច រវាង​តំបន់​ទាំង​ពី​រ​នេះ​ វាមា​ន​ចំងាយ​ផ្លូវ​ប្រ​ហែ​លជា 9​ម៉ៃយ ​ហើយ​ចំណាយ​ពេល​១​០​នាទី​បើ​ជិះ​រ​ថយន្ត។ យ៉ាង​ណា​ម៉ិ​ញ បើ​អ្នក​នៅ​ណាសារ៉ែត​ស្រុក​កាលីឡេ ហើយកំ​ពុង​ធ្វើដំ​ណើរ​តាម​ផ្លូ​វ​ទៅ​ភូមិ​បេថ្លេហឹម ជា​មួយ​ប្រពន្ឋ​ពោះធំ​ដូ​ចជា​​ករណី​លោក​យ៉ូសែប នោះប្រ​ហែ​ល​ជាមា​ន​ចំងាយ 8​0​ម៉ៃយ ។ ចំងាយ​ផ្លូវ​នេះ​ប្រហែល​ជា​លោកយ៉ូ​សែប​ និង​នាង​ម៉ារា បាន​ចំណាយ​ពេល​អស់​មួយ​សប្តាហ៍ ហើយ​ពេល​មក​ដល់​អ្នក​ទាំងពី​រមិ​ន​អាច រក​បាន​សណ្ឋា​គាស្នា​ក់នៅ​ទៀ​ត។ ចុង​បញ្ចប់ ​លោកយ៉ូ​សែប អាច​រក​បា​នតែ​ក្រោ​លស​ត្វ​សំរា​ប់​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជាទី​កន្លែ​ងដែ​ល​នាង​ម៉ារី បាន​ប្រសូត “បុត្រា​ដំ​បូ​ងគេ​រ​បស់​នាង​ដែរ”(លូកា 2:7)។ សូម្បី​យ៉ាង​នោះ​ក្តី ចំងាយ​ផ្លូ​វ​ធ្វើ​ដំណើរ​របស់​ព្រះ​ឱរស់​យេស៊ូវ គឺ​មាន​ចំងាយ​ឆ្ងាយ​ជាង​8​0​ម៉ៃយ​ទៅ​ទៀ​ត​។ ទ្រង់​បាន​លៈចោ​លស្ថា​ន​សួគ៍ ជា​កន្លែង​ដែល​ទ្រង់​គង់​ខាង​ស្តាំ​ព្រះ​វបីតា មក​ឯលោកីយ៍​នេះ ទាំង​ប្រសូត​មក​ជា​មនុស្ស​យើ​ងទៀត​ផង​។ ព្រះ​ទ្រង់​ត្រូវ​​​បា​នគេ​បោះ​ភ្ផាប់​នៅលើ​​ឈើ​ឆ្កាង​រហូត​ដល់​សុគត ហើយ​ត្រូវ​បាន​គេ​បញ្ចុះនៅ​ក្នុង​ផ្នូរ។ ​តែ​ដំណើរ​របស់​ទ្រង់​មិន​ទាន់​បញ្ចប់​ទេ ​ទ្រង់​បាន​ច្បាំង​ឈ្នះសេ​ចក្តី​ស្លាប់ ហើយ​មាន​ព្រះជ​ន្ម​រស់​ឡើង​វិញ ក៏​គង់​នៅ​កណ្តា​លចំណោម​មនុស្ស​យើង​ម្តង​ទៀត ហើយ​ទ្រង់​បានយា​ងឡើ​ងទៅ​ស្ថា​នសួ​គ៍​វិញ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ​ដំណើរ​របស់​ទ្រង់​នៅ​តែ​មិន​ទាន់​ច​ប់​ទៀត នៅ​ថ្ងៃ​ណាមួយ​ទ្រង់​នឹង​យាង​មក​លោកីយ៍​ម្តង​ទៀត​ក្នុង​សណ្ឋាន​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ។ ដូច្នេះ​ខណៈ​ពេល​យើង​ធ្វើ​ដំណើរ​ សំរាប់​បុណ្យ​ណូអែ​លនៅ​ក្នុង​ខែនេះ​ នោះ​ចូ​រ​សញ្ចឹង​គិត​ពី​ដំណើរ​ព្រះ​យេស៊ូវ ដែល​បាន​រៀប​ចំ​សំរាប់​យើង​គ្រប់​រូប។ ទ្រង់​បាន​លៈចោ​ល​ស្ថាន​សួគ៍​មក​យក​និស្ស័យ​ជា​មនុស្សនៅ​ផែ​ន​ដី​ដើម្បី​សុគត​សំរាប់​យើង និង​បើក​ផ្លូ​វសង្គ្រោះតា​ម​រយះ​ការ​សុគ​ត​រ​ប​ស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង និង​ការមា​ន​ព្រះ​ជន្ម​រស់​ឡើ​ងវិញ ដែល​ប្រកប​ទៅ​ដោយ​សិរីរុង​រឿង​។ សូម​សរសើរ​ព្រះ​នាម​ទ្រង់…

Read article