មិនអីទេ
ថ្មីៗនេះ ប្តីរបស់ខ្ញុំ ហើយនិងខ្ញុំ បានជួបមនុស្សកំលោះម្នាក់ដែលធ្លាប់ស្គាល់គ្នាកាលពីមុនមក។ ពួកយើងបានស្គាល់គាត់ជាច្រើនឆ្នាំកន្លងមកហើយ តាំងពីគាត់នៅក្មេងៗមកម៉្លេះ។ ពួកយើងបានសំណេះសំណាលគ្នាពីកម្មវិធីបុណ្យ ណូអែលយ៉ាងជក់ចិត្ត នៅពេលម៉ាថាយបានប្រើសំលេងសាប្រាណូបុរសដែលល្អឥតខ្ចោះ ច្រៀងចំរៀងបទ “មិនអីទេ” ដែលជាស្នាដៃនិពន្ឋដោយ Wayne Kirkpatrick and Michael W. Smith។ បទនេះច្រៀងបានយ៉ាងពិរោះ ណាស់ ហើយក៏ជាការចងចាំមួយយ៉ាងអស្ចារ្យដែរ ។ មិនអីទេ មិនអីទេ ចូរតម្លើងសំលេងរបស់អ្នក ហើយច្រៀងចុះ ពីព្រោះអេម៉ាញ៉ូអែលប្រសូតហើយ ប្រសូតមកជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង។ ច្រៀងថា ហាលេលូយ៉ា ច្រៀងថា ហាលេលូយ៉ា មិនអីទេនៅក្នុងចិត្ត។ ពេលស្តាប់ពាក្យគ្រប់ម៉ាត់នៃបទចំរៀងនេះ នៅថ្ងៃបុណ្យណូអែល ធ្វើឱ្យយើងគ្រប់រូបស្រាកស្រាន្តនៅក្នុងចិត្តច្រើនណាស់។ ប៉ុន្តែ ក៏មានមនុស្សមួយចំនួនមិនបានជក់ចិត្តគំនិតពីអត្ថបទចំរៀងនេះទេ ពីព្រោះការរស់នៅរបស់គេ កំពង់ស្ថិតនៅក្នុងភាពច្របូកច្របល់។ ពួកគេធ្លាប់បានឆ្លងកាត់រឿងជាច្រើនដូចជា បាត់បងនូវសេចក្តីស្រឡាញ់ គ្មានការងារធ្វើ មានជម្ងឺធ្ងន់ធ្ងរ ឬក៏មានទុក្ខក្រៀមក្រំនៅក្នុងចិត្តគ្មានថ្ងៃណាបានធូរស្បើយឡើយ។ ក្នុងចិត្តរបស់ពួកគេបានស្រែកយំខ្លាំងៗថា “មិនមានអ្វីល្អទាល់តែសោះសំរាប់រូបខ្ញុំ!” យើងរាល់គ្នាដែលមកអបអរសាទរខួបកំណើតរបស់ព្រះអង្គសង្គ្រោះរបស់យើង ទោះជាមានស្រមោលអតីតកាលខ្មៅងងឹតនៅជាប់ព្រលឹងរបស់យើងយ៉ាងណាក៏ដោយ នោះគ្រប់យ៉ាងមិនអីទេដោយសារតែមានព្រះគ្រីស្ទ។ យើងរាល់គ្នាមិននៅឯកកោរ ក្នុងការឈឺចាប់របស់យើងតែម្នាក់ឯងទៀតទេ។ ព្រះជាម្ចាស់គង់នៅក្បែរយើង ហើយសន្យាថាមិនបោះបង់យើងចោលឡើយ(ហេព្រើរ…
Read article